ច្បាប់ស្ដីពីបរធនបាលកិច្ច ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១១៩/០០២ ចុះថ្ងៃទី ២ មករា ២០១៩ ដែលមានគោលដៅកំណត់អំពីវិធាន នីតិវិធីនៃការបង្កើត ការចុះបញ្ជី ការគ្រប់គ្រង និងការត្រួតពិនិត្យបរធនបាលកិច្ច។
និយមន័យ និងភាគី
បរធនបាលកិច្ច សំដៅដល់ការគ្រប់គ្រងបរធនដែលផ្ដល់ដោយបរធនបាលទាយកសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។
ភាគីនៃបរធនបាលកិច្ច មាន ៣ គឺ៖
បរធនបាលកិច្ចអាចមានភាគីចូលរួមផ្សេងទៀតដូចជា អ្នកផ្តល់វិភាគទានបរធនបាលកិច្ច និងបរធនបាលទាយកជំនួស។
ប្រភេទបរធនបាលកិច្ច
បរធនបាលកិច្ចត្រូវបានបែងចែកជា៤ ប្រភេទ គឺ៖ បរធនបាលកិច្ចពាណិជ្ជកម្ម (Commercial Trust) បរធនបាលកិច្ចសាធារណៈ (Public Trust) បរធនបាលកិច្ចសង្គម (Social Trust) និងបរធនបាលកិច្ចបុគ្គល (Personal Trust)។
១. បរធននបាលកិច្ចពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ សម្រាប់ជាប្រយោជន៍ដល់អ្នកផ្ដល់វិភាគទានបរធនបាលកិច្ច ឬបុគ្គលណាមួយជាក់លាក់ដែលកំណត់អ្នកផ្ដល់វិភាគទានបរធនបាលកិច្ច
២. បរធនបាលកិច្ចសាធារណៈ បង្កើតឡើងក្នុងគោលបំណងជាប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរទូទៅ។
៣. បរធនបាលកិច្ចសង្គម បង្កើតឡើងនៅពេលដែលបរធនបាលទាយកធ្វើប្រទានកម្មទ្រព្យសម្បត្តិរបស់ខ្លួនឱ្យទៅបរធនបាល ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅក្នុងសង្គម ដូចជាក្នុងគោលបំណងវប្បធម៌ អប់រំ មនុស្សជាតិ សាសនា ឬវិទ្យាសាស្ត្រ។
៤. បរធនបាលកិច្ចបុគ្គល បង្កើតឡើងសម្រាប់ជាប្រយោជន៍របស់បរធនបាលទាយក ឬបុគ្គលដែលកំណត់ជាក់លាក់ដោយបរធនបាលទាយកតាមលក្ខខណ្ឌដូចខាងក្រោម៖
ក. ករណីបរធនបាលទាយកនៅមានជីវិត បរធនបាលទាយកនោះត្រូវធ្វើលិខិតបរធនបាលកិច្ចដោយ មានការបញ្ជាក់ពីសារការី ឬមេធាវី ឬឃុំ សង្កាត់ ឬដោយបុគ្គលផ្សេងទៀតដែលមានចែងក្នុងបទប្បញ្ញត្តិជាធរមាន។
ខ. ករណីបរធនបាលទាយកធ្វើមតកសាសន៍ នៅពេលដែលបរធនបាលទាយកនោះទទួលមរណភាព តាមរយៈមតកសាសន៍នេះ បង្កើតជាបរធនបាលកិច្ចដែលស្របតាមបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី។
សុពលភាព
បរធនបាលកិច្ចទាំងអស់មានសុពលភាព លុះត្រាតែចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងរយៈពេលមិនលើសពី៣ ខែបន្ទាប់ពីកាលបរិច្ឆេទនៃការបង្កើតបរធនបាលកិច្ច។
ការគ្រួតពិនិត្យការបញ្ចប់បរធនធាលកិច្ច
រាល់ប្រតិបត្តិការនៃបរធនបាលកិច្ចត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់បញ្ញត្តិករពាក់ព័ន្ធ ជើម្បីការពារការប្រើប្រាស់បរធនឱ្យស្របតាមគោលបំណងបរធនបាលកិច្ច។
ករណីចាំបាច់ដែលមិនមានការកំណត់ផ្សេងពីនេះពីបញ្ញត្តិករពាក់ព័ន្ធ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាចតម្រូវឱ្យធ្វើសវនកម្មលើការគ្រប់គ្រងទ្រព្យសម្បត្តិបរធនបាលកិច្ចដោយសវនករឯករាជ្យ។ សវនករឯករាជ្យត្រូវមានការយល់ព្រមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយចំណាយលើសវនកម្មជាបន្ទុករបស់បរធនបាលកិច្ច។
តាមសំណើរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមិនមានការកំណត់ផ្សេងពីនេះពីបញ្ញត្តិករពាក់ព័ន្ធ បរធនបាលត្រូវអនុញ្ញាតឱ្យមានការត្រួតពិនិត្យលើកំណត់ត្រាបរធនបាលកិច្ចនិងផ្តល់របាយការណ៍ហិរញ្ញវត្ថុ ឬព័ត៌មានផ្សេងទៀត។
ការបញ្ចប់បរធនធាលកិច្ច
បរធនបាលកិច្ចត្រូវបានបញ្ចប់ ក្នុងករណីដួចខាងក្រោម៖
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: