ច្បាប់ស្តីពីក្ស័យធន ត្រូវបានប្រកាសឱ្យប្រើតាមរយៈព្រះរាជក្រមលេខ នស/រកម/១២០៧/០៣១ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៧។ ច្បាប់នេះមានគោលដៅកំណត់អំពី វិធាន លក្ខខណ្ឌ នីតិវិធី និងដំណើរការកាត់ក្តីពីការក្ស័យធននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
វាក្យសព្ទគន្លឹះ
ក្ស័យធន សំដៅដល់ស្ថានភាពរបស់ពាណិជ្ជករ ឬនីតិបុគ្គលមិនអាចទូទាត់សងបំណុលបាន ហើយត្រូវបានប្រកាសបញ្ជាក់ដោយតុលាការ។
ការបើកសំណុំរឿងក្ស័យធន
ភាគីដែលមានផលប្រយោជន៍អាចប្តឹងសុំបើកសំណុំរឿងក្ស័យធនតាមច្ប្យាប់នេះទល់នឹងកូនបំណុលដៃលជាពាណិជ្ជករ និងជានីតិបុគ្គលដ្ធចខាងក្រោម :
ក-ក្រុមហ៊ុនសហកម្មសិទ្ធិ ឬ នីតិបុគ្គលដែលបង្កើតឡើង តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
ខ-រូបវន្តបុគ្គលដែលមានលំនៅឋាន និងទ្រព្យសម្បត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជា
គ-ក្រុមហ៊ុនសហកម្មសិទ្ធិ ឬ នីតិបុគ្គល ដែលបង្កើតឡើងតាមច្បាប់បរទេសដែលមានទ្រព្យសម្បត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ឃ-រូបវន្តបុគ្គលដែលមានលំនៅឋានក្រៅព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសម្យត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ទាយយក ច្បាប់ស្តីពីក្ស័យធន
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: