ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (“MLVT”) បានចេញប្រកាសលេខ ៤៤៣ ស្តីពីការផ្តល់ប្រាក់បំណាច់អតីតភាពការងារ ចុះថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៨។ ប្រកាសនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩ ហើយអាចអនុវត្តបានចំពោះប្រាក់បំណាច់អតីតភាពការងារសម្រាប់និយោជិតក្រោមកិច្ចសន្យារយៈពេលមិនកំណត់ (“UDCs”)។
ការអនុវត្តចាប់ពីឆ្នាំ២០១៩
ការផ្តល់ប្រាក់បំណាច់អតីតភាពការងារ២(ពីរ)ដងក្នុងមួយឆ្នាំ ត្រូវអនុវត្តចាប់ពីឆ្នាំ២០១៩ តទៅស្របតាមបែបបទដូចខាងក្រោម៖
១-និយោជកត្រូវផ្តល់ឲ្យកម្មករនិយោជិត ដែលកំពុងបម្រើការងារនូវប្រាក់បំណាច់អតីតភាពការងារដែលស្មើនឹងប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំចំនួន១៥(ដប់ប្រាំ) ថ្ងៃ ក្នុង១(មួយ)ឆ្នាំ។ ប្រាក់បំណាច់នេះ ត្រូវបើកជូនកម្មករនិយោជិត៖
២-ចំពោះកម្មករនិយោជិត ដែលចូលធ្វើការនៅក្នុងឆ្នាំដំបូង ហើយដែលបានបំពេញការងារជាប់ជានិច្ចចាប់ពី១(មួយ)ខែ ទៅដល់៦(ប្រាំមួយ)ខែ និយោជកត្រូវផ្តល់ឲ្យកម្មករនិយោជិតនូវប្រាក់បំណាច់អតីតភាពការងារចំនួន៧,៥ (ប្រាំពីរកន្លះ)ថ្ងៃ។
ការអនុវត្តមុនឆ្នាំ២០១៩
ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ របស់កម្មករនិយោជិត ដែលបាននិងកំពុងបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាន ត្រូវអនុវត្តតាមបែបបទដូចខាងក្រោម៖
១-ចំពោះសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និយោជកត្រូវបើករំលឹកចំនួន ៣០(សាមសិប)ថ្ងៃ នៃប្រាក់បំណាច់អតីតភាពការងារសរុប រៀងរាល់១(មួយ)ឆ្នាំម្តង ដោយ៖
២-ចំពោះសហគ្រាស គ្រឹះស្ថានផ្នែកផ្សេងទៀត ក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនិយោជកត្រូវបើករំលឹកចំនួន១៥(ដប់ប្រាំ)ថ្ងៃ នៃប្រាក់បំណាច់អតីតភាពការងារសរុប រៀងរាល់១(មួយ)ឆ្នាំម្តង ដោយ៖
ប្រាក់បំណាច់អតីតភាពការងារអតិបរមា ដែលត្រូវបើករំលឹក មិនអាចលើសពី៦(ប្រាំមួយ)ខែ នៃប្រាក់ឈ្នួលសុទ្ធសាធគិតជាមធ្យមតាមឆ្នាំនីមួយៗ ដែលត្រូវរំលឹកនោះ។
ចំពោះឆ្នាំការងារដំបូង ដែលជាមួលដ្ឋានត្រូវរំលឹកអតីតភាពការងារ កម្មករនិយោជិត ដែលបានបំពេញការងារជាប់ជានិច្ចចាប់ពី ១(មួយ)ខែ ទៅដល់៦(ប្រាំមួយ)ខែ និយោជកត្រូវបើករំលឹកឲ្យកម្មករនិយោជិតនោះនូវប្រាក់បំណាច់អតីតភាពការងារចំនួន៧,៥ (ប្រាំពីរកន្លះ)ថ្ងៃ។ បើថិរវេលាធ្វើការលើសពី៦(ប្រាំមួយ)ខែ ត្រូវគិតស្មើនឹង១(មួយ)ឆ្នាំពេញ ហើយនិយោជកត្រូវបើករំលឹកឲ្យកម្មករនិយោជិតនូវប្រាក់បំណាច់អតីតភាពការងារចំនួន១៥(ដប់ប្រាំ)ថ្ងៃ។
កម្មករនិយោជិត ដែលមានអតីតភាពការងារមុនឆ្នាំ២០១៩ ចាប់ពី១(មួយ)ខែឡើង នឹងទទួលបាននូវប្រាក់បំណាច់អតីតភាពការងារ២(ពីរ)ប្រភពផ្សេងគ្នា គឺប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំនីមួយៗ៕។
ចំពោះកម្មករនិយោជិត ដែលបានលាឈប់ពីការងារ នឹងមិនត្រូវទទួលបាននូវប្រាក់រំលឹកអតីតភាពការងារដែលនៅសល់នោះទេ។
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: