ក្រុមប្រឹក្សាជាតិគណនេយ្យ បានចេញសារាចរណែនាំ លេខ០០៤ ក.ជ.គ. ស្តីពីការអនុវត្តសេចក្តីជូនដំណីងស្តីពីការដាក់ឱ្យអនុវត្តស្តង់ដារគណនេយ្យសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ។
យោងតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លេខ០៦៨ សហវប្រក ចុះថ្ងៃទី០៨ ខែ មករា ឆ្នាំ២០០៩ ស្តីពីការដាក់ឱ្យប្រើស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុកម្ពុជា និងសេចក្តីជូនដំណឹងលេខ០៩៧-០៩ សហវ ក. ជ.គ ស្តីពីការដាក់ឱ្យប្រើស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) និងស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតួចនិងមធ្យម (CIFRS for SMEs) ក្រុមប្រឹក្សាជាតិគណនេយ្យ សូមណែនាំបន្ថែមអំពីការអនុវត្តខ្លឹមសារនៃសេចក្តីជួនដំណឹង ដូចខាងក្រោម៖
និយមន័យសហគ្រាសទទួលខុសត្រូវជាសាធារណៈ
សហគ្រាសទទួលខុសត្រូវជាសាធារណៈ គឺជាអង្គភាពដែលមានគណនេយ្យភាពសាធារណៈ ប្រសិនបើ៖
ក. ឧបករណ៍បំណុល ឬមួលធនផ្សេងៗរបស់សហគ្រាសនោះ ត្រូវបានធ្វើពាណិជ្ជកម្មនៅលើទីផ្សារជាសាធារណៈ ឬសហគ្រាសដែលកំពុងដំណើរការនៃការបញ្ចេញនូវឧបករណ៍ទាំងនេះ សម្រាប់ធ្វើពាណិជ្ជកម្មនៅលើទីផ្សារជាសាធារណៈ (ទីផ្សារភាគហ៊ុនក្នុងស្រុក ឬបរទេស ឬទីផ្សារអូធីស៊ី (Over-the-counter ក្នុងស្រុក ឬក្នុងតំបន់ ) ឬ
ខ. សហគ្រាសកាន់កាប់ទ្រព្យសកម្មដែលមានកិច្ចសន្យាធានាចំពោះអ្នកដទៃជាច្រើនដែលជាផ្នែកមួយនៃធុរកិច្ចសំខាន់របស់សហគ្រាស ដូចជា ធនាគារ សហជីពឥណទាន ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនជួញដូរម្ធលបត្រ ក្រុមហ៊ុនជើងសារមួលបត្រ សង្គហធន (Mutual Fund )និងធនាគារវិនិយោគ។
និយមន័យសហគ្រាសមិនទទួលខុសត្រូវជាសាធារណៈ
សហគ្រាសមិនទទួលខុសត្រូវជាសាធារណៈ គីជាអង្គភាពដែល៖
ចំណាត់ថ្នាក់គ្រឹះស្ថានហិរញ្ញវត្ថុ និងប្រតេទស្តង់ដាត្រូវអនុវត្ត
អនុលោមតាមនិយមន័យដូចបានកំណត់ក្នុងចំណុច ១ ខាងលើ គ្រឹះស្ថានធនាគារនិងហិរញ្ជវត្តត្រូវបានធ្វើចំណាត់ថ្នាក់ ដូចខាងក្រោម៖
ល.រ | ប្រភេទគ្រឹះស្ថាន | ប្រភេទស្តង់ដារត្រូវអនុវត្ត |
១ | ធនាគារពាណិជ្ជ (Commercial Banks) | ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) |
២ | ធនាគារឯកទេស (Specialized Banks) | មានសិទ្ធិក្នុងការជ្រើសរើសស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ឬស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូចនិងមធ្យម (CIFRS for SMEs) |
៣ | គ្រឹះស្ថានមីក្រូហិរញ្ញវត្តុដែលទទួលប្រាក់បញ្ញើ (Microfinance Deposit Taking Institutions) | ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) |
៤ | គ្រឹះស្ថានមីក្រូហិរញ្ញវត្តុ (Microfinance Institutions) | មានសិទ្ធិក្នុងការជ្រើសរើសស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ឬស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូចនិងមធ្យម (CIFRS for SMEs) |
៥ | ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្តុ (Leasing Companies) | មានសិទ្ធិក្នុងការជ្រើសរើសស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ឬស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូចនិងមធ្យម (CIFRS for SMEs) |
៦ | គ្រឹះស្ថានឥណទានជនបទ (Rural Credit Institution) | មានសិទ្ធិក្នុងការជ្រើសរើសស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ឬស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូចនិងមធ្យម (CIFRS for SMEs) |
ការឈានឆ្ពោះទៅអនុវត្តលើកដំបូងនៃស្តង់ដារ CIFRS និង CIFRS for SMEs ត្រូវបានកំណត់ដូចខាងក្រោម៖
ក. ត្រូវអនុវត្តតាមសេចក្តីតម្រូវរបស់ស្តង់ដារ CIFRS 1៖ ការអនុវត្តស្តង់ដារលើកដំបូង សម្រាប់សហគ្រាសទទួលខុសត្រូវជាសាធារណៈ និងផ្នែកទី៣៥ នៃ CIFRS for SMEs សម្រាប់សហគ្រាសមិនទទួលខុសត្រូវជាសាធារណៈ។
ខ. សម្រាប់សហគ្រាសមិនទទួលខុសត្រូវជាសាធារណៈ ដែលបច្ចុប្បន្នកំពុងអនុវត្ត CIFRS មិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរទៅអនុវត្ត CIFRS for SMEs បានទេ។
គ. សម្រាប់សហគ្រាសមិនទទួលខុសត្រូវជាសាធារណៈ ដែលបច្ចុប្បន្នកំពុងអនុវត្តស្តង់ដារគណនេយ្យកម្ពុជា (CAS) ឬស្តង់ដាផ្សេងទៀត អាចជ្រើសរើសអនុវត្ត CIFRS ឬ CIFRS for SMEs។
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: