ក្រសួងសេដ្ឋកិច្ចបានចេញប្រកាសលេខ៥៦៣ សហវ.ប្រក. ស្តីពីកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ចុះថ្ងៃទី ១០ កក្កដា ឆ្នាំ ២០២០។
បទបញ្ញត្តិសំខាន់ៗនៃប្រកាសមានដូចតទៅ៖
គ្រប់សហគ្រាសសាធារណះ សហគ្រាសទទួលខុសត្រូវជាសាធារណៈ និងគម្រោងវិនិយោគ ត្រូវដាក់របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគណនេយ្យនីមួយៗ របស់ខ្លួនឱ្យរងសវនកម្មឯករាជ្យ។
សហគ្រាសទទួលខុសត្រូវជាសាធារណៈ សំដៅដល់ ៖
១. សហគ្រាសដែលមានឧបករណ៍បំណុល បឬឧបករណ៍មូលធនផ្សេងៗរបស់សហគ្រាសនោះ ត្រូវបានធ្វើពាណិជ្ជកម្មនៅលើទីផ្សារជាសាធារណះ ឬសហគ្រាសដែលកំពុងដំណើរការនៃការបញ្ចេញនូវឧបករណ៍ទាំងនេះ សម្រាប់ធ្វើពាណិជ្ជកម្មនៅលើទីផ្សារជាសាធារណៈ (ទីផ្សារភាគហ៊ុនក្នុងស្រុក ឬបរទេស ឬទីផ្សារអូធីស៊ី (Over-the-counter) ក្នុងស្រុកឬក្នុងតំបន់ ឬ
២. សហគ្រាសកាន់កាប់ទ្រព្យសកម្ម ដែលមានកិច្ចសន្យាធានាចំពោះអ្នកដទៃជាច្រើនដែលជាផ្នៃកមួយនៃធុរកិច្ចសំខាន់របស់សហគ្រាសមានជាអាទិ៍៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ សហជីពឥណទាន ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនជួញដ្ឋរមួលបត្រ ក្រុមហ៊ុនជើងសារមូលបត្រ និងសង្គហធន(Mutual Fund) ។
គម្រោងវិនិយោគសំដៅដល់ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលបានទទួលវិញ្ជាបនបត្រចុះបញ្ជីជាស្ថាពរពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សហគ្រាស ក្រៅពីសហគ្រាសសាធារណៈ សហគ្រាសទទួលខុសត្រូវជាសាធារណៈ និងគម្រោងវិនិយោគ ដូចមានចែងក្នុងប្រការ៤ ត្រូវដាក់របាយការណ៏ហិរញ្ញវត្ថសម្រាប់ការិយបរិច្ឆេទគណនេយ្យនីមួយៗរបស់ខ្លួនឱ្យរងសវនកម្មឯករាជ្យ
ប្រសិនបើសហគ្រាសនោះ ស្ថិតនៅក្នុងលក្ខណៈវិនិច្ឆ័យយ៉ាងតិច២ (ពីរ) ក្នុងចំណោមលក្ខណៈវិនិច្ឆ័យ៣ (បី) ដូចខាងក្រោម
សហគ្រាស ដែលមិនស្ថិតក្នុងលក្ខណៈវិនិច្ឆ័យយ៉ាងតិច២ (ពីរ) ក្នុងចំណោមលក្ខណៈវិនិច្ឆ័យ៣ (បី) ខាងលើអាចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។
អង្គភាពមិនស្វែងរកប្រាក់ចំណេញ ត្រូវដាក់របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគណនេយ្យនីមួយៗរបស់ខ្លួនឱ្យរងសវនកម្មឯករាជ្យ ប្រសិនបើអង្គភាពមិនស្វែងរកប្រាក់ចំណេញស្ថិតក្នុងលក្ខណៈវិនិច្ឆ័យទាំងពីរខាងក្រោម៖
អង្គភាពមិនស្វែងរកប្រាក់ចំណេញទាំងឡាយណាដែលមិនស្ថិតក្នុងលក្ខណៈវិនិច្ឆ័យទាំងពីរខាងលើ អាចដាក់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំឱ្យរងសវនកម្មឯករាជ្យ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។
សហគ្រាសដៃលមានកាតព្វកិច្ចអនុវត្តដូចមានចែងក្នុងប្រការ៥ ដែលធ្លាប់បានរងសវនកម្មឯករាជ្យរួចហើយ ត្រូវបន្តដាក់របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគណនេយ្យនីមួយៗរបស់ខ្លួនឱ្យរងសវនកម្មឯករាជ្យ យ៉ាងតិច ៣(បី) ឆ្នាំជាប់ៗគ្នាបន្តទៀត ទោះបីជាក្នុងករណីដែលសហគ្រាសនោះមិនស្ថិតក្នុងលក្ខណៈវិនិច្ឆ័យក៏ដោយ។
ប្រសិនបើបុគ្គលជាប់កាតពូកិច្ច មិនមានសកម្មភាពពាណិជ្ជកម្ម ឬសកម្មភាពប្រតិបត្តិការ ក្នុងរយៈពេល ១២ (ដប់ពីរ) ខែ បន្តបន្ទាប់គ្នា គិតចាប់ពីថ្ងៃបិទបញ្ចប់ការិយបរិច្ឆេទគណនេយ្យចុងក្រោយ បុគ្គលជាប់កាតព្វកិច្ចនោះអាចដាក់ពាក្យស្នើសុំមក ក.ជ.គ. ក្នុងការមិនដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។
ការងារធ្វើសវនកម្មឯករាជ្យ និងការបោះផ្សាយមតិសវនកម្មឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំត្រូវបញ្ចប់ឱ្យបានរួចរាល់មិនឱ្យហួសពីរយៈពេល ៦(ប្រាំមួយ) ខែ គិតចាប់ពីកាលបរិច្ឆេទបិទបញ្ជីគណនេយ្យ។ ក្នុងករណីមិនអាចអនុវត្តតាមពេលកំណត់នេះ បុគ្គលជាប់កាតព្វកិច្ចអាចស្នើសុំពន្យារពេលមក ក.ខ.គ. ដោយមានបញ្ជាក់ពីមូលហេតុសមស្រប។
បុគ្គលជាប់កាតពូកិច្ចត្រូវផ្ញើរបាយការណ៍ហិរញ្ជវត្ថុដែលរងសវនកម្មឯករាជ្យរួច និងរបាយកាណ៏សវនកម្មឯករាជ្យមកអគ្គលេខាធិការដ្ឋាននៃ ក.ជគ. មិនឱ្យហួសពីរយៈពេល ៦ (ប្រាំមួយ) ខែ ១៥ (ដប់ប្រាំ) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទបិទបញ្ជីគណនេយ្យ។
ការធ្វើសវនកម្មឯករាជ្យ លើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគណនេយ្យ ២០២០ ត្រូវបានកំណត់ថាជាការធ្វើសវនកម្មឯករាជ្យ ឆ្នាំទី ១។ សវនករមិនត្រូវផ្តល់សេវាសវនកម្មជូនសហគ្រាស ឬ អង្គភាពមិនស្វែងរកប្រាក់ចំណេញណាមួយលើសពីប្រាំឆ្នាំបន្តបន្ទាប់គ្នាឡើយ។
បុគ្គលជាប់កាតព្វកិច្ច ត្រូវបង់កម្រៃសេវារក្សាទុករបាយការណ៍ហិរញ្ញវត្ថុ ដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដោយមិនទាន់គិតពីទណ្ឌកម្មផ្សេងទៀតដួចមានចែងក្នុងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងលិខិតបទដ្ឋានក្នុងវិស័យគណនេយ្យនិងសវនកម្មជាធរមានក្នុងព្រះរាជាណាចក្រកម្ពជា បុគ្គលជាប់កាតព្វកិច្ចដែលប្រព្រឹត្តផ្ទុយនឹងប្រកាសនេះ ត្រូវទទួលរងការពិន័យអន្តរការណ៍ពី ក.ជ.គ. ដូចមានចែងក្នុងអនុក្រឹត្យលេខ ៧៩ អនក្រ.បក. ចុះថ្ងៃទី 9 ខែមិថុនា ឆ្នាំ២០២០ ស្ដីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: