ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសលេខ ៥៤៣ ស្ដីពីពន្ធលើប្រាក់បៀវត្ស ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។
ប្រកាសនេះ កែសម្រួលនិងធ្វើបច្ចុប្បន្នភាពឯកសារច្បាប់ផ្សេងៗពាក់ព័ន្ធនឹងពន្ធលើប្រាក់បៀវត្ស ដើម្បីឆ្លើយតបទៅនឹងសេដ្ឋកិច្ចកម្ពុជាដែលកំពុងលូតលាស់យ៉ាងឆាប់រហ័សនិងធានានូវប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ។
ប្រកាសនេះបានបកស្រាយនូវនិយមន័យសំខាន់ៗ ទាក់ទងប្រាក់បៀវត្ស អត្ថប្រយោជន៍បន្ថែម។
ប្រាក់បៀវត្សជាប់ពន្ធ គឺជាប្រាក់ចំណូលបៀវត្សទាំងអស់ដែលបានទទួលពីសកម្មភាពបម្រើការងារនានា វៀរលែងតែអត្ថប្រយោជន៍ ដូចមានចែងក្នុងប្រកាសនេះ។ ប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ ត្រូវបានកំណត់ដូចខាងក្រោម៖
១ ចំពោះនិយោជិតនិវាសនជនរួមមាន៖
ក ប្រាក់បៀវត្សប្រភពកម្ពុជា
ខ ប្រាក់បៀវត្សប្រភពបរទេស
គ ប្រាក់បុរេប្រទាន ប្រាក់ឱ្យខ្ចីឬប្រាក់រំដោះ ដែលនិយោជកបានបើកឱ្យនិយោជិត។ ប្រាក់បុរេប្រទាន ប្រាក់ឱ្យខ្ចីឬប្រាក់រំដោះ ត្រូវបូកបន្ថែមលើបៀវត្សជាប់ពន្ធនៃខែដែលប្រាក់ទាំងនោះបានបើក ហើយត្រូវកាត់បន្ថយពីប្រាក់បៀវត្សក្នុងខែដែលនិយោជិតបានបង់សងវិញ។
២ ចំពោះនិយោជិតអនិវាសនជន ប្រាក់បៀវត្សជាប់ពន្ធរួមមានប្រាក់បៀវត្សប្រភពកម្ពុជា
ផ្អែកលើការបង្ហាញភ័ស្តុតាងនៃស្ថានភាពគ្រួសារ និយោជិត និវាសនជនណាមួយដែលមាន៖
ក. កូនស្ថិតក្នុងបន្ទុកនាពេលដែលត្រូវបង់ពន្ធ ត្រូវបានទទួលនូវការបន្ថយមូលដ្ឋានគិតពន្ធចំនួន ១៥០ ០០០ រៀល ក្នុងកូនម្នាក់ៗក្នុងមួយខែ
ខ. សហព័ទ្ធដែលធ្វើតែមេផ្ទះ ត្រូវបានទទួលនូវការបន្ថយមូលដ្ឋានគិតពន្ធចំនួន១៥០ ០០០ រៀល ក្នុងកូនម្នាក់ៗក្នុងមួយខែ
គ. ចំពោះគ្រួសារមួយដែលមានឪពុកនិងម្តាយមានប្រាក់បៀវត្សជាប់ពន្ធទាំងពីរនាក់ ការកាត់បន្ថយមូលដ្ឋានគិតពន្ធសម្រាប់កូនស្ថិតក្នុងបន្ទុក អាចអនុវត្តបានតែចំពោះប្រាក់បៀវត្សរបស់ឪពុក ឬម្តាយតែម្នាក់ប៉ុណ្ណោះ។
អត្ថប្រយោជន៍ដែលនិយោជកផ្តល់ឱ្យដោយផ្ទាល់ ឬដោយប្រយោលដល់រូបវន្តបុគ្គល ត្រូវជាប់ពន្ធលើអត្ថប្រយោជន៍បន្ថែម។ អត្ថប្រយោជន៍ទាំងនោះ ជាអាទិ៍មាន៖
ប្រកាសលេខ ១១៧៣ ស្ដីពីពន្ធលើប្រាក់បៀវត្សត្រូវទុកជានិរាករណ៌។
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: