ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១០២១/០១៤ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ ច្បាប់នេះមានគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញនិងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ច្បាប់ស្តីពីវិនិយោគថ្មីនេះត្រូវបានកែសម្រួលពីច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់នាថ្ងៃទី ៥ ខែ សីហា ឆ្នាំ ១៩៩៤។
ច្បាប់ស្តីពីវិនិយោគថ្មីនេះមាន ១២ ជំពូក និង ៤២ មាត្រា។
វិសាលភាព
ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះរាល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គម្រោងពង្រីកនៃតម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងគម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានាលើការវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។
គម្រោងវិនិយោគដែលមានចែងនៅក្នុងច្បាប់មានបី៖
វិស័យនិងសកម្មភាពវិនិយោគ
វិស័យនិងសកម្មភាពវិនិយោគដូចខាងក្រោម ត្រូវទទួលការលើកទឹកចិត្ត៖
១- ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍ
២- ឧស្សាហកម្មកម្មន្តសាលថ្មីៗ ផ្តល់តម្លៃបន្ថែមខ្ពស់ មាននវានុវត្តន៍ និងភាពប្រកួតប្រជែងខ្ពស់
៣- ឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់និងសកលលោក
៤- ឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ កម្មន្តសាល ឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់និងសកលលោក និងឧស្សាហកម្មតភ្ជាប់បណ្តាញផ្គត់ផ្គង់
៥- ឧស្សាហកម្មគ្រឿងអគ្គិសនីនិងអេឡិចត្រូនិក
៦- ឧស្សាហកម្មគ្រឿងបន្លាស់ បង្គុំ និងតម្លើង
៧- ឧស្សាហកម្មមេកានិកនិងគ្រឿងម៉ាស៊ីន
៨- កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងឧស្សាហកម្មកែច្នៃចំណីអាហារដែលបម្រើមីផ្សារក្នុងស្រុកឬការនាំចេញ
៩- សហគ្រាសធូនតួចនិងមធ្យមក្នុងវិស័យអាទិភាព និងការអភិវឌ្ឍបណ្ដុំសហគ្រាសធុនតួច និងមធ្យម សួនឧស្សាហកម្ម និងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
១០- ឧស្សាហកម្មទេសចរណ៍និងសកម្មភាពពាក់ព័ន្ធនិងទេសចរណ៍
១១- ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស
១២- ឧស្សាហកម្មឌីជីថល
១៣- ការវិនិយោគក្នុងវិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការជំរុញផលិតភាព
១៤- ការវិនិយោគក្នុងវិស័យសុខាភិបាល
១៥- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
១៦- ការវិនិយោគក្នុងវិស័យឡូជីស្ទីក
១៧- ការវិនិយោគក្នុងការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុញ និងសេដ្ឋកិច្ចចក្រា
១៨- ការវិនិយោគក្នុងវិស័យថាមពលបៃតង បច្ចេកវិទ្យាដែលរួមចំណែកដល់ការបន្សាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ
១៩- វិស័យនិងសកម្មភាពវិនិយោគផ្សេងទៀតដែលមិនមានចែងក្នុងច្បាប់នេះ ក្នុងករណីដែលរាជរដ្ឋាភិបាលយល់ឃើញថាមានសក្តានុពលដល់ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច។
ការលើកទឹកចិត្ត
សកម្មភាពវិនិយោគដែលបានចុះបញ្ជីជា គ.ល.គ. មានសិទ្ធិជ្រើសរើសការលើកទឹកចិត្តជាមូលដ្ឋានជាពីរជម្រើសជួចខាងក្រោម៖
១. ជម្រើសទី១
២. ជម្រើសទី២
ក្រៅពីការលើកទឹកចិត្តក្នុងកថាខណ្ឌទី១នៃមាត្រានេះ៖
ក. គ.ល.គ. បម្រើឱ្យការនាំចេញ និង គ.ល.គ. ដែលជាប្រភេទឧស្សាហកម្មគាំទ្រដល់ គ.ល.គ. បម្រើឱ្យការនាំចេញ មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម។
ខ. គ.ល.គ. បម្រើទីផ្សារក្នុងស្រុក មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្ម។ការលើកទឹកចិត្តចំពោះធាតុចូលផលិតកម្ម ត្រូវកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និង/ឬ អនុក្រឹត្យ។
គ.ល.គ. ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានសិទ្ធិទទួលបាននូវការលើកទឹកចិត្តនិងការការពារដូចគ្នានីង គ.ល.គ. ផ្សេងៗទៀត ដូចមានចែងក្នុងច្បាប់នេះ។
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: