នៅថ្ងៃទី 29 ខែមករា ឆ្នាំ 2022 ប្រទេសកម្ពុជាបានអនុម័តច្បាប់ចំនួន 2 វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីច្បាប់ពាណិជ្ជកម្ម និងការចុះបញ្ជី។
ចំណុចសំខាន់នៃច្បាប់វិសោធនកម្មនៃច្បាប់ស្តីពីច្បាប់ពាណិជ្ជកម្ម និងការចុះបញ្ជីមានដូចតទៅ៖
មាត្រា១១ .- ថ្មី(ពីរ)
ក្រសួងពាណិជ្ជកម្មត្រូវបញ្ជូនបញ្ជីពាណិជ្ជកម្មនិងរាល់ឯកសារដែលពាក់ព័ន្ធនឹងការចុះបញ្ជីពាណិជ្ជកម្មមួយច្បាប់ទៅតុលាការពាណិជ្ជកម្ម ដើម្បីជាឯកសារសម្រាប់យុត្តាធិការពាណិជ្ជកម្ម។
មាគ្រា១៤ .- ថ្មី(ពីរ)
យ៉ាងតិចបំផុត១៥(ដប់ប្រាំ )ថ្ងៃមុនពេលចាប់ផ្តើមធ្វើពាណិជ្ជកម្មរបស់ខ្លួន ពាណិជ្ជករត្រូវចុះឈ្មោះបញ្ជីពាណិជ្ជកម្ម នៅកន្លែងដែលខ្លួនធ្វើអាជីវកម្ម។
ទីកន្លែងទទួលពាក្យចុះ បញ្ជីពាណិជ្ជកម្មមាននៅតាមមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត ឬនៅទីកន្លែងផ្សេងទៀតតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។
ពាណិជ្ជករត្រូវប្រគល់ទៅទីកន្លែងទទួលពាក្យចុះបញ្ជីពាណិជ្ជកម្មនូវប្រតិវេទន៍មួយ ដោយធ្វើជាពីរច្បាប់មានចុះហត្ថលេខាឬស្នាមមេដៃរបស់សាមីខ្លួន។
មាត្រា១៧ ._ ថ្មី(ពីរ)
គ្រប់ក្រុមហ៊ុនដែលមានសកម្មភាពពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា ត្រូវចុះបញ្ជីពាណិជ្ជកម្មទោះបីបែបបទនៃការបង្កើតនិងថិរវេលារបស់ក្រុមហ៊ុនទាំងនោះ មានលក្ខណៈបែបណាក៏ដោយ។
ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មនេះ ត្រូវធ្វើឡើងដោយបណ្ណាធិការឬអភិបាលនៃក្រុមហ៊ុននៅក្នុងខែនៃការបង្កើតក្រុមហ៊ុន និង១៥(ដប់ប្រាំ)ថ្ងៃមុនកាលបរិច្ឆេទបើកប្រតិបត្តិការពាណិជ្ជកម្ម។
មាត្រា៤៧ ._ ថ្មី
រាល់ពាណិជ្ជករឬរាល់អ្នកដឹកនាំក្រុមហ៊ុនពាណិជ្ជកម្ម មានកាតព្វកិច្ចអនុវត្តវិធានគណនេយ្យនិងសវនកម្មដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
រាល់ពាណិជ្ជករឬរាល់អ្នកដឹកនាំក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងកថាខណ្ឌខាងលើ ត្រូវទទួលខុសត្រូវតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: