ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសលេខ 335 សហវ ប្រក ស្តីពីការដាក់ឱ្យអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ (CFRS for NFPEs)។

របាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងដោយអនុលោមតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងបទប្បញ្ញត្តិជាធរមាន។

អង្គភាពមិនស្វែងរកប្រាក់ចំណេញដែលមិនអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដោយអនុលោមតាមតស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ ដូចកំណត់ក្នុងប្រកាសនេះ ត្រូវស្នើសុំការអនុញ្ញាតពីក្រុមប្រឹក្សាជាតិគណនេយ្យជាមុន ឬត្រូវជូនដំណឹងមកក្រុមប្រឹក្សាជាតិគណនេយ្យ ក្នុងករណីអង្គភាពមិនស្វែងរកប្រាក់ចំណេញនោះអនុវត្តស្តង់ដារគណនេយ្យកម្ពុជា ជាធរមាន។

អ្នកអាចទាញយកស្តង់ដារ នៅទីនេះ