ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញ ប្រកាសលេខ ៣១៩ ស្តីពីវិធានការផ្នែកពន្ធដារដើម្បីកាត់បន្ថយផលប៉ះពាល់នៃបញ្ហាប្រឈមលើសហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ចុះថ្ងៃទី24 ខែមីនា ឆ្នាំ2020។

ប្រកាសនេះ មានគោលដៅកំណត់នូវវិធានការពន្ធដារ ក្នុងការផ្តល់នូវការអនុគ្រោះពន្ធលើប្រាក់ចំណូល ចំពោះ សហគ្រាសវាយនភណ្ឌ ផលិតសម្លៀកបំពាក់ ផលិតស្បៃកជើង ផលិតកាបូបយូរនិងកាបូបដៃនិងផលិតមួក ដែលរងផលប៉ះពាល់បណ្តាលមកពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ។

វិសាលភាព

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះសហគ្រាសវាយនភណ្ឌ ផលិតសម្លៀកប៉ពាក់ ផលិតស្បែកជើង ផលិតកាបូបយួរ និងកាបូបដៃ និងផលិតមួក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

វិធានកំណត់កម្រិតនៃផលប៉ះពាល់ជាក់ស្តែង

កម្រិតនៃផលប៉ះពាល់ជាក់ស្តែងសម្រាប់វាយតម្លៃ ដើម្បីអនុគ្រោះពន្ធលើប្រាក់ចំណូល ត្រូវកំណត់តាមរូបមន្តដូចខាងក្រោម៖

ការអនុគ្រោះពន្ធលើប្រាក់ចំណូល

សហគ្រាសវាយនភណ្ឌ ផលិតសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតកាបូបយួរនិងកាបូបដៃ និងផលិតមួក ត្រូវទទួលបានការអនុគ្រោះពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំជាប់ពន្ធ ២០២០ ដោយផ្អែកលើកម្រិតនៃផលប៉ះពាល់ដូចខាងក្រោម៖

១- លើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៦ ខែ សម្រាប់រោងចក្រសហគ្រាសដៃលរងផលប៉ះពាល់កម្រិតពី ២0% ទៅ ៣៩% ដោយលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំចំនួន៥០% នៃប្រាក់ពន្ធត្រូវបង់សរុប។

២- លើកលែងពន្ធលើប្រាក់ចំណូលរយៈ ពេល ១ ឆ្នាំ សម្រាប់រោងចក្រសហគ្រាសដែលរងផលប៉ះពាល់កម្រិតពី ៤0% ទៅ ១០0% ដោយលើកលែងការបង់ពន្ធលើប្រាក់ចំណូល ១០០%នៃប្រាក់ពន្ធត្រូវបង់សរុប។

លក្ខខណ្ឌដើម្បីទទួលបានការលើកលែងពន្ធលើប្រាក់ចំណូល

ដើម្បីទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលដូចមានចែងខាងលើ សហគ្រាសវាយនភណ្ឌ ផលិតសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតកាបូបយួរ និងកាបូបដៃ និងផលិតមួក ត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធនូវឯកសារបញ្ជាក់អំពីទំហំផលប៉ះពាល់ជាក់ស្តែងពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) ក្នុងអំឡុងពេលប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។