ការគ្រប់គ្រងបំណុលពន្ធដារ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញ ប្រកាស៩៦២ សហវ.ប្រក ស្ដីពីការគ្រប់គ្រងបំណុលពន្ធដារ ចុះថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានគោលបំណងកំណត់នូវវិធាននិងនីតិវិធីក្នុងការគ្រប់គ្រងបំណុលពន្ធដារ ដើម្បីគាំទ្រដល់ដំណើរការប្រមូលបំណុលពន្ធកាន់តែមានប្រសិទ្ធិភាព ស័ក្តិសិទ្ធិភាព​ និងតម្លាភាព។

វិសាលភាព

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធដែលជំពាក់បំណុលពន្ធ។

ការកត់ត្រាឥណទេយ្យពន្ធ និងលិខិតជូនដំណឹងទារបំណុលពន្ធ

១- ក្រោយទទួលបានសលាកបត្រកំណត់ពន្ធ អង្គភាពប្រមូលបំណុលពន្ធត្រូវកត់ត្រាឥណទេយ្យពន្ធ និងផ្ញើលិខិតជូនដំណឹងទារបំណុលពន្ធទៅឱ្យអ្នកជាប់ពន្ធ ដែលមានបញ្ជាក់នូវចំនួនប្រាក់ពន្ធ ពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ។ អ្នកជាប់ពន្ធមានរយៈពេល ៣០ថ្ងៃដើម្បីតវ៉ាទៅអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ឬទូទាត់បំណុលពន្ធដូចមានបញ្ជាក់ក្នុងលិខិតជូនដំណឹងទារបំណុលពន្ធ។

២-  ក្នុងករណីអ្នកជាប់ពន្ធធ្វើការតវ៉ាចំពោះបំណុលពន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវពិនិត្យ និងធ្វើការសម្រេចជាថ្មីចំពោះបំណុលពន្ធដែលអ្នកជាប់ពន្ធបានតវ៉ា។

៣- ក្នុងករណីអ្នកជាប់ពន្ធមិនបានតវ៉ាទៅអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ឬមិនបានទូទាត់បំណុលពន្ធ ក្នុងអំឡុងពេល ៣០ថ្ងៃក្រោយថ្ងៃប្រគល់លិខិតជូនដំណឹងទារបំណុលពន្ធដល់អ្នកជាប់ពន្ធ អង្គភាពប្រមូលបំណុលពន្ធត្រូវផ្ញើលិខិតជូនដំណឹងរំលឹកការទារបំណុលពន្ធទៅឱ្យអ្នកជាប់ពន្ធ។

៤- ក្នុងករណីដែលអ្នកជាប់ពន្ធមិនបានទូទាត់បំណុលពន្ធក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពីបានទទួលលិខិតជូនដំណឹងរំលឹកការទារបំណុលពន្ធ ដូចមានចែងក្នុងកថាខណ្ឌ ៣ នៃប្រការនេះ បំណុលពន្ធនឹងទទួលរងពន្ធបន្ថែម ២៥%នៃទីកប្រាក់ពន្ធបង់យឺត និងការប្រាក់ ១,៥% ក្នុងមួយខែ នៃទីកប្រាក់ពន្ធបង់យឺតសម្រាប់ខែនីមួយៗ ឬចំណែកនៃខែដែលចំនួនប្រាក់ពន្ធនោះនៅមិនទាន់បានបង់។

៥- លិខិតជូនដំណឹងរំលឹកការទារបំណុលពន្ធ ជាលិខិតដែលអង្គភាពប្រមូលបំណុលពន្ធត្រូវចេញទៅឱ្យអ្នកជាប់ពន្ធ ដើម្បីធ្វើការរំលឹកអ្នកជាប់ពន្ធឱ្យមកទូទាត់បំណុលពន្ធក្នុងរយៈពេល ១៥ថ្ងៃក្រោយពេលទទួលលិខិត មុននឹងរដ្ឋបាលសារពើពន្ធអនុវត្តវិធានការតឹងទារបំណុលពន្ធ។

៦- ការអនុវត្តពន្ធបន្ថែមនិងការប្រាក់នៃបំណុលពន្ធ ដូចមានចែងក្នុងកថាខណ្ឌ ៤ នៃប្រការនេះ មិនមានផលប៉ះពាល់ដល់ពន្ធបន្ថែមនិងការប្រាក់ នៃការកំណត់ពន្ធឡើងវិញឡើយ។

ការទូទាត់បំណុលពន្ធ

១- អ្នកជាប់ពន្ធ អាចទូទាត់បំណុលពន្ធតាមវិធីដូចខាងក្រោម៖

ក- ធ្វើការទូទាត់បំណុលពន្ធឱ្យគ្រប់ចំនួនក្នុងពេលតែមួយលើក

ខ- ធ្វើការទូទាត់បំណុលពន្ធជាពីណាក់កាល ក្នុងករណីដែលអ្នកជាប់ពន្ធពុំមានលទ្ធភាពទូទាត់បំណុលពន្ធបានគ្រប់ចំនួនក្នុងពេលតៃមួយលើក ព្រមទាំងទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារតាមរយះកិច្ចព្រមព្រៀងទូទាត់ជាដំណាក់កាល

គ- ធ្វើការទូទាត់បំណុលពន្ធតែប្រភេទពន្ធ ពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវដែលបានយល់ស្រប ដោយរក្សាទុកប្រភេទពន្ធ ពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ ដែលមិនយល់ស្របដើម្បីធ្វើការតវ៉ា

ឃ- ធ្វើការទូទាត់បំណុលពន្ធតាមចំណែកភាគហ៊ុនរបស់រូបវន្តបុគ្គលណាម្នាក់ជាម្ចាស់ភាគហ៊ុនដែលទទួលខុសត្រូវតាមចំនួនសមាមាត្រភាគហ៊ុនដូចមានចែងក្នុងលក្ខន្តិកៈរបស់ក្រុមហ៊ុន ក្នុងករណីដែលម្ចាស់ភាគហ៊ុនមានបំណងធ្វើការទូទាត់បំណុលពន្ធតែលើចំណែកបំណុលពន្ធរបស់ខ្ជួន តាមរយៈសំណើរបស់ម្ចាស់ហ៊ុន ព្រមទាំងទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារ។

២- រូបវន្តបុគ្គលជាម្ចាស់ភាគហ៊ុនដែលបានទូទាត់បំណុលតាមវាក្យខណ្ឌ ឃ នៃកថាខណ្ឌ ១ នៃប្រការនេះ អាចរួចផុតការអនុវត្តវិធានការទារ និងវិធានការតឹងទារបំណុលពន្ធពីរដ្ឋបាលសារពើពន្ធ ដូចមានចែងក្នុងប្រការ ៩ និងប្រការ ១០ នៃប្រកាសនេះ ប៉ុន្តែរូបវន្តបុគ្គលជាម្ចាស់ភាគហ៊ុននោះនៅតែត្រូវទទួលខុសត្រូវនូវបំណុលពន្ធរួមទាំងឡាយរបស់ក្រុមហ៊ុន។ ចំពោះប្រាក់ពន្ធដែលបានទូទាត់រួច ពុំមានលក្ខណៈប្រតិសកម្មឡើយ ក្នុងករណីមានសេចក្តីសម្រេចពីរដ្ឋបាលសារពើពន្ធជាថ្មី ដែលប្រាក់ពន្ធនោះតូចជាងប្រាក់ពន្ធដែលបានន្ធធាត់រួច។

៣- ដើម្បីទូទាត់បំណុលពន្ធតាមវិធី ដូចមានចែងក្នុងកថាខណ្ឌ ១ នៃប្រការនេះ អ្នកជាប់ពន្ធត្រូវប្រើប្រាស់លិខិតជូនដំណឹងទារបំណុលពន្ធ ឬលិខិតជូនដំណឹងរំលឹកការទារបំណុលពន្ធ  ឬសេចក្តីសម្រេចដោះស្រាយបណ្តឹងតវ៉ាដែលអ្នកជាប់ពន្ធបានទទ្ទលពីរដ្ឋបាលសារពើពន្ធទៅកាន់ធនាគារដើម្បីទូទាត់បំណុលពន្ធនោះ។  ក្រោយពីបានទូទាត់បំណុលពន្ធនិងទទួលបានបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ អ្នកជាប់ពន្ធត្រូវភ្ជាប់ជាមួយនូវបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធទៅកាន់រដ្ឋបាលសារពើពន្ធដែលសហគ្រាសស្ថិតនៅ ដើម្បីទទួលបានលិខិតបញ្ជាក់ការទូទាត់បំណុលពន្ធ។

ទឹកប្រាក់ដែលបានទូទាត់ ត្រូវបានដកចេញពីចំនួនទីកប្រាក់បំណុលពន្ធសរុប។

ការទទួលខុសត្រូវលើបំណុលពន្ធ

១- អភិបាល បណ្ណាធិការ កម្មសិទ្ធិករ របស់សហគ្រាស ត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះបំណុលពន្ធដែលត្រូវបង់។

២-  បំណុលពន្ធពុំអាចផ្ទេរនៅឱ្យតតិយជនទទួលខុសត្រូវជំនួសឡើយ វៀរលែងតែបុគ្គលនោះជាទាយាទទទួលមរតក ឬទទួលសិទ្ធិតាមនីតិវិធីផ្ទេរភាគហ៊ុន ឬបុគ្គលណាមួយដែលត្រូវបានរដ្ឋបាលសារពើពន្ធរកឃើញថាបានទទួលប្រយោជន៍ពីការគេចវេះនៃការបង់ប្រាក់ពន្ធនិងបង្កើតបានជាបំណុលនោះ។ រដ្ឋបាលសារពើពន្ធមានសិទ្ធិបដិសេធការផ្ទេរបំណុលពន្ធក្នុងករណីរកឃើញថាការផ្ទេរបំណុលពន្ធ ឬការលក់អាជីវកម្មក្នុងគោលបំណងគេចវេះពីការទទួលខុសត្រូវបំណុលពន្ធ។

ការជូនដំណឹងពាក់ព័ន្ធនិងការទារបំណុលពន្ធ

អនុលោមតាមមាត្រា ៩៥ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ការជូនដំណឹងពាក់ព័ន្ធនិងការទារបំណុលពន្ធ ត្រូវអនុវត្តដូចខាងក្រោម

១-  លិខិតស្នាមឬលិខិតជូនពីណឹងដែលពាក់ព័ន្ធនិងបំណុលពន្ធ ដែលរដ្ឋបាលសារពើពន្ធប្រគល់ជូនអ្នកជាប់ពន្ធមានលក្ខណៈជាការដាក់ឱ្យអ្នកជាប់ពន្ធមានកាតព្វកិច្ចចំពោះរដ្ឋបាលសារពើពន្ធ លុះត្រាតែលិខិតស្នាមឬលិខិតជូនដំណឹងនោះត្រូវបានធ្វើជាលាយលក្ខណ៍អក្សរ និងត្រូវបានប្រគល់ឱ្យអ្នកជាប់ពន្ធ។

២- លិខិតស្នាមឬលិខិតជូនដំណឹងនោះត្រូវបានចាត់ទុកថាបានប្រគល់យ៉ាងត្រឹមត្រូវ លុះត្រាតែបានប្រគល់ជូនអ្នកជាប់ពន្ធ ឬអ្នកតំណាងអ្នកជាប់ពន្ធ ឬផ្ញើតាមប្រៃសណីយ៍ជាលិខិតអនុសិដ្ឋតាមអាសយដ្ឋានដែលអ្នកជាប់ពន្ធផ្តល់មករដ្ឋបាលសារពើពន្ធនៅពេលចុះបញ្ជីពន្ធដារឬធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសចុងក្រោយ ទោះបីជាអ្នកជាប់ពន្ធដែលត្រូវបានជូនដំណឹងនោះបដិសេធការប្រគល់ឬទទួលលលិខិតអនុសិដ្ឋនោះក្ដី។

៣- កាលបរិច្ឆេទនៃលិខិតស្នាមឬលិខិតជូនដំណឹងផ្សេងៗ គឺជាកាលបរិច្ឆេទនៃការប្រគល់ជូនអ្នកជាប់ពន្ធ។ ក្នុងករណីលិខិតស្នាមឬលិខិតជូនដណឹងត្រូវបានផ្ញើតាមលិខិតអនុសិដ្ឋ កាលបរិច្ឆេទនៃការជូនដំណឹង គឺជាកាលបរិច្ឆេទនៃការបោះត្រាលើលិខិតអនុសិដ្ឋរបស់ការិយាល័យប្រៃសណីយ៍។

៤ ក្នុងករណីដែលអាសយដ្ឋានរបស់អ្នកជាប់ពន្ធត្រូវបានផ្លាស់ប្តូរ ហើយអ្នកជាប់ពន្ធមិនបានជូនដំណឹងដល់រដ្ឋបាលសារពើពន្ធអឺពីការផ្តាស់ប្ដូរនោះទេ លិខិតស្នាមឬលិខិតជ្ចូនដំណឹងដែលបានបញ្ជូនទៅអាសយដ្ឋានដែលរដ្ឋបាលសារពើពន្ធបានទទួលព័ត៌មានចុងក្រោយបង្អស់ ត្រូវបានចាត់ទុកថាបានប្រគល់ទទួលត្រឹមត្រូវ។

៥-  ក្នុងករណីដោយមូលហេតុណាមួយ ដែលលិខិតស្នាមឬលិខិតជូនដំណឹងមិនអាចប្រគល់ជូនអ្នកជាប់ពន្ធតាមវិធីដូចមានចែងក្នុងកថាខណ្ឌ 9 កថាខណ្ឌ ២ កថាខណ្ឌ ៣ និងកថាខណ្ឌ ៤ នៃប្រការនេះ លិខិតស្នាមឬលិខិតជូនដំណឹងត្រូវបានចាត់ទុកថាបានប្រគល់យ៉ាងត្រឹមត្រូវ ប្រសិនបើរដ្ឋបាលសារពើពន្ធបាន៖

ក-  បិទផ្សាយនូវលិខិតស្នាមឬលិខិតជូនដំណឹងភ្ជាប់ទៅនឹងទ្វារនិវាសនដ្ឋាន ឬទីកន្លែងប្រកបអាជីវកម្មរបស់អ្នកជាប់ពន្ធ ឬ

ខ- ផ្សព្វផ្សាយតាមសារព័តិមាន ដោយតម្រូវឱ្យអ្នកជាប់ពន្ធច្ចលមករដ្ឋបាលសារពើពន្ធមិនឱ្យលើសពី១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទផ្សព្វផ្សាយ។

វិធានការទារបំណុលពន្ធ

១- ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងនិងទារបំណុលពន្ធ អគ្គនាយកដ្ឋានពន្ធដារត្រូវអនុវត្តវិធានការទារបំណុលពន្ធចំពោះបុគ្គលពាក់ព័ន្ធនិងបំណុលពន្ធដូចខាងក្រោម៖

ក-  ធ្វើការទំនាក់ទំនង ឬចុះដល់ទីតាំងដើម្បីជំរុញឬផ្តល់ដំណឹងបន្ថៃមឱ្យមកទូទាត់បំណុលពន្ធ

ខ- មិនអនុញ្ជាតឱ្យផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬចលនទ្រព្យជាបណ្តោះអាសន្ន

គ- ដកហូតមកវិញនូវការលើកទីកចិត្តផ្នែកសារពើពន្ធដែលបានផ្តល់ដោយរដ្ឋបាលសារពើពន្ធ

ឃ- ព្យួរទុក ឬនុកជាមោឃៈនូវលិខិតអនុញ្ជាត ឬអាជ្ញាប័ណ្ណផ្សេងៗដែលចេញដោយរដ្ឋបាលសារពើពន្ធ

ង- មិនអនុញ្ញាតឱ្យចុះបញ្ជីពន្ធដារ

ច- ធ្វើការផ្សព្វផ្សាយជាសាធារណៈ នៅលើគេហទំព័រអគ្គនាយកដ្ឋានពន្ធដារ នៅលើបណ្តាញសង្គម និងនៅតាមទំព័រសារព័ត៌មាននានា។

២- វិធានការទារបំណុលពន្ធ ត្រូវបានអនុវត្តភ្លាមៗបន្ទាប់ពីចេញលិខិតជូនដំណឹងទារបំណុលពន្ធ ក្នុងករណីអគ្គនាយកដ្ឋានពន្ធដាររកឃើញការប្រមួលបំណុលពន្ធអាចនិងត្រូវមានឧបសគ្គ។

វិធានការតឹងទារបំណុលពន្ធ

ដើម្បីបញ្ចៀសនូវចេតនាគេចវេះការទូទាត់បំណុលពន្ធ អគ្គនាយកដ្ឋានពន្ធដារត្រូវអនុវត្តវិធានការតឹងទារបំណុលពន្ធចំពោះបុគ្គលពាក់ព័ន្ធនិងបំណុលពន្ធដូចខាងក្រោម៖

ក-  ស្នើសុំទុកជាមោឃៈនូវលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណផ្សេងៗដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច

ខ-  ស្នើសុំបញ្ឈប់សកម្មភាពអាជីវកម្ម ឬផ្អាកដំណើរការសហគ្រាសជាបណ្តោះអាសន្ន

គ-  ការឃាត់ទុកគណនីធនាគាររបស់សហគ្រាស ឬ/ និង បុគ្គលពាក់ព័ន្ធនិងបំណុលពន្ធ

ឃ- ឃាត់ទុកទំនិញ សន្និធិទំនិញ បញ្ឈប់ប្រតិបត្តិការនាំចេញ-នាំចូល

ង-  រីបអូសទ្រព្យសម្បត្តិរបស់សហគ្រាស ឬ និង បុគ្គលពាក់ព័ន្ធនឹងបំណុលពន្ធ

ច-  ដាក់ពាក្យបណ្តឹងទៅតុលាការ បន្ទាប់ពីមានការយល់ព្រមពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។