នៅថ្ងៃទី 30 ខែសីហា ឆ្នាំ 2023 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹង ស្តីពីការស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) និងពន្យាសុពលភាពបណ្ណ/សៀវភៅការងារជនបរទេសសម្រាប់ឆ្នាំ2024។
នេះសូមក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស ឬគ្រឹះស្ថានទាំងអស់ដែលជួលនិយោជិតបរទេសមកដាក់ពាក្យសុំអនុម័តហត្ថពលកម្មបរទេស (កូតា) ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយៈគេហទំព័រ៖ www.fwcms.mlvt.gov.kh ។
ប្រសិនបើម្ចាស់ ឬនាយកសហគ្រាស ឬគ្រឹះស្ថានដែលជួលនិយោជិតបរទេសដោយមិនបានអនុម័តហត្ថពលកម្មបរទេស (កូតា) បំពានលើមាត្រា ២៦៤ នៃច្បាប់ការងារ ម្ចាស់ ឬនាយកសហគ្រាស ឬគ្រឹះស្ថានត្រូវពិន័យជាប្រាក់ពីហុកសិបមួយថ្ងៃទៅកៅសិបថ្ងៃនៃថ្ងៃ ប្រាក់ឈ្នួលប្រចាំថ្ងៃ ឬត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅមួយខែ តាមមាត្រា ៣៦៩ នៃច្បាប់ការងារ។
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: