នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំស្តីពីនីតិវិធីនៃការកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែតាមអនឡាញ។
អគ្គនាយកដ្ឋានពន្ធដារ មានគោលបំណងផ្តល់ភាពងាយស្រួលជូនអ្នកជាប់ពន្ធក្នុង ការកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែកន្លងមក ដែលបានប្រកាសខុសទិន្នន័យ ដោយផ្អែកលើមូលដ្ឋាននៃការភាន់ច្រឡំ ឬភ្លាំងភ្លាត់ ឬមានបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យដែលបានប្រកាស អគ្គនាយកដ្ឋានពន្ធដារបានរៀបចំរួចរាល់នូវនីតិវិធីក្នុងការស្នើសុំ កែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ តាមរយៈប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (e-filing)។ ក្នុងន័យនេះ ដើម្បីឱ្យការអនុវត្តនីតិវិធីនេះប្រព្រឹត្តទៅដោយរលូន អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំអំពីនីតិវិធីលម្អិតនៃការកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ តាមអនឡាញ ដូចខាងក្រោម
១. នីតិវិធីក្នុងការដាក់ពាក្យរស្មីសុំ កែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ
សហគ្រាសដែលមានបំណងកែតម្រូវការប្រកាសពន្ធប្រចាំខែ អាចដាក់ពាក្យស្នើសុំកែតម្រូវតាមរយៈមុខងារ“កែតម្រូវលិខិតប្រកាសពន្ធ” ក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (e-fling) ដោយអនុវត្តតាមជំហាននីមួយៗ ដូចខាងក្រោម៖
ជំហានទី១៖ ចូលទៅ “ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ” រួចជ្រើសរើសមុខងារ “កែតម្រូវលិខិតប្រកាសពន្ធ” បន្ទាប់មកជ្រើសរើសប្រភេទពន្ធដែលត្រូវកែតម្រូវ ៖
ជំហានទី២៖ ជ្រើសរើស ទីស្នាក់ការកណ្តាល ឬសាខាសហគ្រាស ( ករណីកែតម្រូវការប្រកាសពន្ធរបស់សាខា )បន្ទាប់មកជ្រើសរើសកាលបរិច្ឆេទ រួចចុចប៊ូតុង “កែតម្រូវប្រតិបត្តិការ” តាមតម្រូវការដូចខាងក្រោម៖
ជំហានទី៣៖ សូមចូលមុខងារ “បង្កើតពាក្យស្នើសុំកែតម្រូវ” រួចជ្រើសរើស រូបមន្តក្នុងការគណនាអាករលើតម្លៃបន្ថែម និងកាលបរិច្ឆេទ រួចចុចប៊ូតុង “ស្វែងរក” បន្ទាប់មកពិនិត្យ និងផ្ចៀងផ្ទាត់លើលទ្ធផលកែតម្រូវករណីពិនិត្យឃើញថាត្រឹមត្រូវ សូមចុចធីក “ខ្ញុំបានពិនិត្យគ្រប់ចំណុច និងធានាជាព័ត៌មានទាំងអស់នៃការកែតម្រូវលិខិតប្រកាសពន្ធនេះ ពិតជាត្រឹមត្រូវប្រាកដមែន” រួចចុចប៊ូតុង “រក្សាទុក និង ដាក់ការស្នើសុំ”។ បន្ទាប់មកលោក លោកស្រីអាចបោះពុម្ពពាក្យស្នើសុំកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ(ដូចមានក្នុង ឧបសម្ព័ន្ធទី១។
ជំហានទី៤៖ ក្រោយពេលដាក់ពាក្យស្នើសុំកែតម្រូវរួចរាល់ លោក លោកស្រីត្រូវបង់ប្រាក់ពន្ធតាមលទ្ធផលក្រោយការកែតម្រូវដូចខាងក្រោម៖
ករណីមានត័ណទានត្រូវយោង៖ លោក លោកស្រីត្រូវរង់ចាំការឆ្លើយតបពីអគ្គនាយកដ្ឋានពន្ធដារជាមុនសិន។ ករណីទទួលបានការអនុញ្ញាតឥណទាន ទើបលោក លោកស្រីអាចយកមកប្រើប្រាស់សម្រាប់យោងទៅខែបន្តបន្ទាប់បាន។
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: