អត្រាពន្ធថ្មីលើប្រាក់បៀវត្សរ៍
Applicable Industries: គ្រប់វិស័យ

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានចេញសេចក្តីណែនាំលេខ ០១៧ សហវ ស្តីពីការអនុវត្តអត្រាពន្ធថ្មីលើប្រាក់បៀវត្សរ៍។

សេចក្តីណែនាំនេះ អនុលោមទៅតាមអនុក្រឹត្យលេខ ១៩៦ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២។ សូមអានបន្ថែមនៅទីនេះនៃអនុក្រឹត្យលេខ ១៩៦។

ការ​កាត់​ប្រាក់​សម្រាប់​កូន​ក្នុង​បន្ទុក និង​សហព័ទ្ធ​ស្ត្រី​មេផ្ទះ​ក្នុង​ម្នាក់ៗ​ត្រូវ​បាន ១៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ ដោយឡែកចំពោះកម្មករ/និយោជិតនៃរោងចក្រ/សហគ្រាស ប្រាក់បៀវត្សរ៍ជាប់ពន្ធត្រូវកាត់បន្ថែមដោយអត្ថប្រយោជន៍ដែលទទួលបានពីការអនុវត្តការងារដែលមានចែងក្នុងសារាចរណែនាំលេខ ០១១ សហវ ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦។

ដើម្បីគណនាពន្ធលើប្រាក់បៀវត្សរ៍របស់និយោជិតនិវាសនជន មូលដ្ឋានគណនាពន្ធលើប្រាក់បៀវត្សរ៍ត្រូវតែគិតដោយយកប្រាក់បៀវត្សរ៍ជាប់ពន្ធសរុបទៅដកប្រាក់ឧបត្ថម្ភសម្រាប់ប្តីប្រពន្ធ និងកូនក្នុងបន្ទុក។ បន្ទាប់មកពន្ធលើប្រាក់បៀវត្សរ៍ស្មើនឹងមូលដ្ឋានគិតពន្ធគុណនឹងអត្រាពន្ធ ដកនឹងលម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ។

 

ភាគនៃប្រាក់វត្សជាប់ពន្ធប្រចាំខែ អត្រាពន្ធ លម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ
ពី ០ រៀល ដល់ ១,៥០០,០០០ រៀល ០% ០ រៀល
ពី 1,500,000 រៀល ទៅ 2,000,000 រៀល 5% 75,000 រៀល
ពី 2,000,000 រៀល ទៅ 8,500,000 រៀល 10% 175,000 រៀល
ពី 8,500,000 រៀល ទៅ 12,500,000 រៀល 15% 600,000 រៀល
ច្រើនជាង 12,500,000 រៀល 20% 1,225,000 រៀល