អនុគ្រោះសម្រួលពន្ធដល់គ្រឹះស្ថានសិក្សា ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨

ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញលិខិតលេខ ២៥២ សជណ.អវ ចុះថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២៣ ដើម្បីផ្តល់ការ អនុគ្រោះពន្ធដល់គ្រឹះស្ថានសិក្សា ។

ការអនុគ្រោះពន្ធ

គ្រិះស្ថានសិក្សាររដ្ឋ និងឯកជនទទួលបានការអនុគ្រោះ ឱ្យរួចផុតពីការពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល  ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម  ពន្ធកាត់ទុកលើ សេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាត់ឆ្នាំ២០២៨ ប៉ុន្តែគ្រឹះស្ថានសិក្សាត្រូវបង់លើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលទីតាំង ពន្ធអចនទ្រព្យ និងពន្ធប៉ាតង់

កាតព្វកិច្ច

គ្រឹះស្ថានសិក្សាត្រូវបំពេញកាតព្ចកិច្ចចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ កត់ត្រា និងកាន់កាប់បញ្ជិកាគណនេយ្យឲ្យបានត្រឹមត្រូវ ព្រមទាំងដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំតាមច្បាប់ជាធរមាន។

ទោសទណ្ឌ

ក្នុងករណីខកខានឬយឺតយ៉ាវក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធនានា គ្រឹះស្ថានសិក្សាត្រូវទទួលរងនូវទោសទណ្ឌនានា រួមមានប្រាក់ពិន័យនិងការប្រាក់តាមបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។