គណនេយ្យករគឺមានសារៈសំខាន់សម្រាប់អាជីវកម្មដូចបុគ្គលិកប្រតិបត្តិការរបស់ខ្លួន។ អ្នកត្រូវការបុគ្គលិក ដើម្បីគ្រប់គ្រងលុយរបស់អ្នក នៅពេលដែលអាជីវកម្មរបស់អ្នករីកចម្រើន។ មូលហេតុនេះ ដែលអ្នកត្រូវការគណនេយ្យករ។ ប្រសិនបើអ្នកមិនទាន់ជឿជាក់ ខាងក្រោមនេះជាហេតុផល 7 យ៉ាងដែលធ្វើអោយអាជីវកម្មជោគជ័យ ហើយអ្នកគួរតែជួលគណនេយ្យករ។
ប្រសិនបើរបាយការណ៍ហិរញ្ញវត្ថុធ្វើឱ្យអ្នកពិបាកយល់ អ្នកមានការលំបាកក្នុងការបង្កើតរបាយការណ៍ ឬអ្នកមិនយល់ នៅពេលនិយាយទាក់ទងនឹងគណនេយ្យ អ្នកទំនងជាត្រូវជួលគណនេយ្យករ ─ យ៉ាងហោចណាស់ដំបូង ─ ដើម្បីបង្វឹកអ្នកក្នុងគ្រប់កិច្ចការហិរញ្ញវត្ថុ។ គណនេយ្យករអាចនិយាយជាមួយអ្នក ដោយប្រើពាក្យងាយ ជាជាងវាក្យស័ព្ទគណនេយ្យ និងបង្រៀនអ្នកពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក។ លើសពីនេះ អ្នកមិនចង់ខកខានព័ត៌មានសំខាន់ៗ ឬកែកំហុសទាន់ពេល ដែលអាចធ្វើឱ្យអាជីវកម្មរបស់អ្នកអាចដួល។ គណនេយ្យករអាចនាំអ្នក និងអាជីវកម្មរបស់អ្នកនៅលើផ្លូវត្រូវ។
ប្រសិនបើអ្នកកំពុងលក់ច្រើនជាងពេលណាៗទាំងអស់ ប៉ុន្តែអ្នកមិនបានឃើញប្រាក់ចំណេញខ្ពស់ជាងនេះទេ គណនេយ្យករអាចពិនិត្យមើលគោលដៅលើការចំណាយលើសរបស់អ្នក ហើយចង្អុលបង្ហាញពីផ្នែកដែលអ្នកអាចកាត់បន្ថយការចំណាយ ឬធ្វើការកែតម្រូវផ្សេងទៀតដើម្បីបង្កើនប្រាក់ចំណេញរបស់អ្នក។
គណនេយ្យករអាចបង្កើតរបាយការណ៍លម្អិត និងត្រឹមត្រូវដែលធ្វើអ្នកវិនិយោគអាចទុកចិត្តបាន និងអនុញ្ញាតឱ្យអ្នកផ្តោតលើកិច្ចការសំខាន់ៗ ដូចជាការរីកលូតលាស់អាជីវកម្ម។ លើសពីនេះទៀត ប្រសិនបើអ្នកកំពុងស្វែងរកប្រាក់កម្ចី ឬគៀងគរមូលនិធិពីអ្នកវិនិយោគ អ្នកនឹងត្រូវបង្ហាញផែនការអាជីវកម្មដ៏ល្អ។ គណនេយ្យករអាចជួយអ្នក លើផ្នែកហិរញ្ញវត្ថុនៃផែនការអាជីវកម្ម ដោយធានាថាអ្នកបានគិតយ៉ាងល្អិតល្អន់។
ការរកលុយបានច្រើនគឺជារឿងដ៏អស្ចារ្យ។ ទោះយ៉ាងណាក៏ដោយ នៅពេលអ្នកពង្រីក អ្នកក៏នឹងបម្រើអតិថិជនកាន់តែច្រើន ជួលបុគ្គលិកបន្ថែម ទទួលយកបុគ្គលិកលក់បន្ថែម និងត្រូវចំនាយផ្សេងៗ ទៀតជាច្រើន។ ចំនាយទាំងអស់នេះ ទាមទារឯកសារយោងយ៉ាងច្រើន ហើយអ្នកមិនអាចគ្រប់គ្រងយ៉ាងឆាប់រហ័ស ដោយគ្មានគណនេយ្យករ។
ប្រហែលជាអ្នកមានចំណេះដឹងផ្នែកគណនេយ្យខ្លះៗ ប៉ុន្តែការរៀបចំបញ្ជីគណនេយ្យរបស់អ្នក កំពុងរារាំងអ្នកពីការបំពេញកិច្ចការដែលអាចធ្វើឱ្យអាជីវកម្មរបស់អ្នករីកចម្រើនដោយផ្ទាល់ (ឧទាហរណ៍ ការរកអតិថិជនថ្មី ឬការផ្លាស់ប្តូរទៅកាន់ទីផ្សារថ្មី) ឬការគ្រប់គ្រងអាជីវកម្មរបស់អ្នកឱ្យមានប្រសិទ្ធភាព (ដូចជាការដោះស្រាយបញ្ហាប្រតិបត្តិការ ឬដោះស្រាយបញ្ហាសេវាកម្ម) ។ ជួលគណនេយ្យករ ដើម្បីឱ្យអ្នកអាចផ្តោតលើការរកឱកាសអាជីវកម្មកាន់តែច្រើន ការបង្កើតផលិតផលថ្មី បង្កើតក្រុមថ្មី និងសកម្មភាពអភិវឌ្ឍន៍ផ្សេងៗទៀត។
គណនេយ្យករនឹងណែនាំអ្នកឱ្យឆ្លងកាត់ដំណើរការដ៏រញ៉េរញ៉ៃនេះ ដោយធ្វើការជាមួយសវនករ ឬដោយធ្វើការជាមួយអាជ្ញាធរពន្ធដារជំនួសអ្នក។ គណនេយ្យករអាចសន្សំពេលវេលា និងប្រាក់ដ៏មានតម្លៃរបស់អ្នក ហើយផ្តល់ការណែនាំក្នុងអំឡុងពេលដែលមានភាពតានតឹងជាពិសេស។
ប្រសិនបើអ្នកចង់រីកចម្រើនតាមរយៈការទិញ លក់ផ្នែកខ្លះនៃអាជីវកម្ម ឬលក់អាជីវកម្មទាំងមូល គណនេយ្យករអាចនាំអ្នកឆ្លងកាត់ដំណើរការ និងកំណត់ពីរបៀបរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការ ដើម្បីកុំឱ្យអ្នកទទួលរងនូវពន្ធដ៏លើសលប់។
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: