ច្បាប់ស្តីពីក្ស័យធន

ច្បាប់ស្តីពីក្ស័យធន ត្រូវបានប្រកាសឱ្យប្រើតាមរយៈព្រះរាជក្រមលេខ នស/រកម/១២០៧/០៣១ ចុះថ្ងៃទី២៧​ ខែធ្នូ ឆ្នាំ២០០៧។ ច្បាប់នេះមានគោលដៅកំណត់អំពី វិធាន លក្ខខណ្ឌ នីតិវិធី និងដំណើរការកាត់ក្តីពីការក្ស័យធននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

វាក្យសព្ទគន្លឹះ

ក្ស័យធន សំដៅដល់ស្ថានភាពរបស់ពាណិជ្ជករ ឬនីតិបុគ្គលមិនអាចទូទាត់សងបំណុលបាន ហើយត្រូវបានប្រកាសបញ្ជាក់ដោយតុលាការ។

ការបើកសំណុំរឿងក្ស័យធន

ភាគីដែលមានផលប្រយោជន៍អាចប្តឹងសុំបើកសំណុំរឿងក្ស័យធនតាមច្ប្យាប់នេះទល់នឹងកូនបំណុលដៃលជាពាណិជ្ជករ និងជានីតិបុគ្គលដ្ធចខាងក្រោម :

ក-ក្រុមហ៊ុនសហកម្មសិទ្ធិ ឬ នីតិបុគ្គលដែលបង្កើតឡើង តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា

ខ-រូបវន្តបុគ្គលដែលមានលំនៅឋាន និងទ្រព្យសម្បត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជា

គ-ក្រុមហ៊ុនសហកម្មសិទ្ធិ ឬ នីតិបុគ្គល ដែលបង្កើតឡើងតាមច្បាប់បរទេសដែលមានទ្រព្យសម្បត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ឃ-រូបវន្តបុគ្គលដែលមានលំនៅឋានក្រៅព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសម្យត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ទាយយក ច្បាប់ស្តីពីក្ស័យធន