ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស​/រកម/១១១៩/០១៦ ថ្ងៃទី០២ ​ខែវិច្ឆិកា ឆ្នាំ២០១៩។ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់មានគោលបំណងធានាឱ្យមានកិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត។

វិសាលភាព

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបុគ្គលទាំងឡាយដែលធ្វើធុរកិច្ច ទោះបីរកប្រាក់ចំនេញ ឬមិនរកប្រាក់ចំនេញក្តី រួមទាំងការលក់ទំនិញ ឬសេវាផ្សេងៗ ឬសិទ្ធិប្រត្យក្សលើអចលនទ្រព្យ ឱ្យអ្នកប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានបទប្បញ្ញត្តិដោយឡែកដែលចែងផ្សេងពីនេះ។