ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស​/រកម/១១១៩/០១៧ ថ្ងៃទី០២ ​ខែវិច្ឆិកា ឆ្នាំ២០១៩។

វិសាលភាព

ច្បាប់នេះត្រូវអនុវត្តលើសកម្មភាព ឯកសារ នឹងប្រតិបត្តិការពាណិជ្ជកម្មនិងរដ្ឋប្បវេណ៍ ទាំងអស់ដែលធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក លើកលែងកែសកម្មភាព ឯកសារ និងប្រតិបត្តិការទាក់ទងនឹង៖

  1. ការបង្កើតឬការអនុវត្តលិខិតប្រគល់សិទ្ធិ
  2. ការចុះហត្ថលេខាលើមតកសាសន៍ លិខិតកែមតកសាសន៍ ឬបញ្ហាផ្សេងៗននឹងសន្តតិកម្ម
  3. រាល់កិច្ចសន្យាសម្រាប់ការលក់ ការផ្ទេរ ឬការបោះបង់សិទ្ធិ(លីអចលនទ្រព្យឬផលប្រយោជន៍ផ្សេងៗទៀតក្នុងទ្រព្យនោះ។
  4. ការផ្ទេរអចលនវត្តឬផលប្រយោជន៍ណាមួយដែលពាក់ព័ន្ធនឹងអចលនវត្ថនោះ។

ការទទួលស្គាល់លក្ខណៈគតិយុត្តនៃទំនាក់ទំនងអេឡិចត្រូនិក

គ្នានបុគ្គលណាម្នាក់អាចបដិសេធមិនទទួលស្គាល់សុពលភាព អានុភាពគតិយុត្ត ភាពអាទទួលយកបានឬភាពដែលអាចយកទៅអនុវត្តបាននៃទំនាក់ទំនងអេឡិចត្រូនិក ដោយគ្រាន់តែសម្អាងលើមូលហេតុដែលថាវាធ្វើឡើងក្នុងទម្រង់អេឡិចត្រូនិកឬស្ថិតនៅក្នុងទំនាក់ទំនងអេឡិចត្រូនិកឡើយ។

លក្ខខណ្ឌតម្រូវជាលាយលក្ខណ៍អក្សរ

១. នៅពេលដែលបទប្បញ្ញត្តិណាមួយ តម្រូវឱ្យផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរ ឬធ្វើកំណត់ត្រាជាលាយលក្ខណ៍អក្សរ ត្រូវចាត់ទុកថា លក្ខខណ្ឌតម្រូវនេះត្រូវបានបំពេញប្រសិនបើព័ត៌មាននេះធ្វើឡើងក្នុងទម្រង់អេឡិចត្រូនិក ហើយរាចចូលប្រើប្រាស់បាន និងអាចទាញយកទៅប្រើប្រាស់នៅពេលក្រោយបាន។

នៅពេលដែលលក្ខខណ្ឌក្នុងបញ្ញត្តិនៃកថាខណ្ឌទី១ខាងលើ ត្រូវយកមកអនុវត្តលក្ខខណ្ឌតម្រូវតាមច្បាប់ដែលទាមអារឱ្យបុគ្គលិកណាមួយផ្តល់សំណៅចម្លងច្រើនច្បាប់ក្នុងពេលតែមួយស្តីអំពីព័ត៌មានណាមួយឬកិច្ចការណាមួយទៅឱ្យបុគ្គលមួយផ្សេងទៀត បុគ្គលដែលផ្តល់អាចបំពេញលក្ខខណ្ឌនេះដោយគ្រាន់តែផ្តល់ក្រោមទម្រង់អេឡិចត្រូនិកតែមួយច្បាប់បាន។

លក្ខខណ្ឌតម្រូវចំពោះហត្ថលេខា

នៅពេលដែលមានបទប្បញ្ញត្តិណាមួយតម្រូវឱ្យមានហត្ថលេខារបស់បុគ្គលណាមួយ លក្ខខណ្ឌតម្រូវនេះត្រូវចាត់ទុកថាបានបំពេញតាមរយៈការចុះហត្ថលេខាអេទឹចត្រូនិក ប្រសិនបើហត្ថលេខាអេឡិចត្រូនិកដែលបានប្រើនោះ ត្រូវបានបង្កើតឡើងតាមរយៈមធ្យោបាយដែល៖

ក. អាចកំណត់អត្តសញ្ញាណបុគ្គល និងបង្ហាញការឯកភាពរបស់បុគ្គលនោះលើព័ត៍មានឬកំណត់ត្រាដែលមាននៅក្នុងទំនាក់ទំនងអេឡិចត្រូនិកនោះ។

ខ.អាចជឿជាក់បាន ស្របតាមចរិតលក្ខណៈ គោលបំណង និងកាលៈទេសៈ ដែលទំនាក់ទំនងអេឡិចត្រូនិកនោះត្រូវបានបង្កើតឡើងឬត្រូវបានប្រាស្រ័យទាក់ទង។

ទោះបីជាបទប្បញ្ញត្តិណាមួយកំណត់អំពីលក្ខខណ្ឌតម្រូវឱ្យមានចុះហត្ថលេខា ឬគ្រាន់តែកំណត់អំពីផលវិបាកនៃការមិនចុះហត្ថលេខាក៏ដោយ ក៏បញ្ញត្តិនៃកថាខណ្ឌទី១ខាងលើត្រូវយកមកអនុវត្តផលដែរ។

លក្ខខណ្ឌតម្រូវសម្រាប់រក្សាព័ត៌មានតាមទម្រង់ដើម

លក្ខខណ្ឌគតិយុត្តក្នុងការរក្សាព័ត៌មានដែលមិនត្រូវបានធ្វើឡើងក្នុងទម្រង់អេឡិចត្រូនិកអាចត្រូវបានបំពេញដោយការរក្សាព័ត៌មាននោះក្រោមទម្រង់អេឡិចត្រូនិក ប្រសិនបើ៖

១- ទម្រង់អេឡិចត្រូនិកនោះជាមធ្យោបាយដែលអាចជឿទុកចិត្តបានដើម្បីកំណត់ភាពពេញលេញរបស់ព័ត៌មាននោះ។ និង

២. ព័ត៌មាននោះអាចចូលយកបានដោយងាយស្រួល សម្រាប់យកទៅប្រើប្រាស់បានពេលក្រោយ។ ៍

ទម្រង់បែបបទដែលកំណត់

នៅពេលដែលបទប្បញ្ញត្តិណាមួយតម្រូវឌ្ឍព័ត៌មានធ្វើឡើងក្នុងទម្រង់បែបបទណាមួយលក្ខខណ្ឌតម្រូវនោះត្រូវជំនួសដោយការផ្តល់ព័ត៌មានតាមទម្រង់អេឡិចត្រូនិកបាន ប្រសិនបើទម្រង់អេទ្សិចត្រូនិកនោះត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

១. មានផ្ទុកព័ត៌មានដូចគ្នាឬដូចគ្នាភាគច្រើនទៅនឹងទម្រង់បែបបទដែលបានកំណត់។

២. អាចចូលទៅមើលបាន អាចយល់បាន និងអាចទាញយកមកប្រើប្រាស់បាននៅពេលក្រោយ។ និង

៣. អាចឱ្យបុគ្គលដែលទទួលបានព័ត៌មាននោះរក្សាទុកបាន។

លក្ខខណ្ឌតម្រូវលើការរក្សាទុកកំណត់ត្រា

១. នៅពេលដែលបទប្បញ្ញត្តិណាមួយតម្រូវឱ្យរក្សាទុកនូវឯកសារ កំណត់ត្រា ឬព័ត៌មានជាក់លាក់ណាមួយ លក្ខខណ្ឌតម្រូវនោះត្រូវចាត់ទុកថាបានបំពេញ ប្រសិនបើ ការរក្សាទុកនោះបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

ក. ព័ត៌មានដែលមាននៅក្នុងទំនាក់ទំនងអេឡិចត្រូនិកនោះអាចចូលប្រើប្រាស់បាននិងសម្រាប់យកទៅប្រើប្រាស់នាពេលអនាគត។

ខ. ទំនាក់ទំនងអេឡិចត្រូនិកត្រូវបានរក្សាទុកក្នុងទម្រង់ដើមដែលត្រូវបានបង្កើតឡើង ផ្ញើ ឬទទួលបាន ឬក្នុងទម្រង់ដែលអាចត្រូវបានបង្ហាញពីសុក្រឹតភាពនៃព័ត៌មាននោះ។ និង

គ. ព័ត៌មានទាំងនោះត្រូវរក្សាទុកដើម្បីឱ្យបុគ្គលណាម្នាក់អាចកំណត់បាននូវប្រភពដើមនិងគោលដៅនៃទំនាក់ទំនងអេឡិចត្រនិកនោះ កាលបរិច្ឆេទ និងពេលវេលាដែលទំនាក់ទំនងអេឡិចត្រនិកនោះត្រូវបានផ្ញើឬទទួល។

កាតព្វកិច្ចក្នុងការរក្សាឯកសារ កំណត់ត្រា ឬព័ត៌មានស្របតាមកថាខណ្ឌ១ មិនរាប់បញ្ចូលព័ត៌មានណាមួយ សម្រាប់តែធ្វើការបញ្ជូនឬទទួលសារនោះឡើយ។

លក្ខខណ្ឌតម្រូវស្តីពីភស្តុតាង

គ្មានបទប្បញ្ញត្តិណាមួយក្នុងការអនុវត្តវិធានស្តិពីភស្តុតាង អាចជំទាស់ការទទួលយកទំនាក់ទំនងអេឡិចត្រូនិកចាភស្តុតាង ដោយគ្រាន់តែឈរលើមូលដ្ឋានដែលថា៖

១. ភស្តុតាងនោះជាទំនាក់ទំនងអេឡិចត្រូនិក។ ឬ

២. ភស្តុតាងនោះមិនស្ថិតក្នុងទម្រង់ដើម។