ប្រកាសស្តីពីពន្ធលើប្រាក់ចំណេញ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសលេខ ០៩៨ សហវ.ប្រក ស្តីពីពន្ធលើប្រាក់ចំណេញចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។

វិសាលភាព

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស វៀរលែងតែអ្នកជាប់ពន្ធតូចដែល

ត្រូវអនុវត្តតាមបទប្បញ្ញត្តិដោយឡែក។

អ្នកជាប់ពន្ធនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជន

១- ចំពោះរូបវន្តបុគ្គល ពាក្យ "អ្នកជាប់ពន្ធនិវាសនជន" សំដៅដល់ រូបវន្តបុគ្គលណាម្នាក់ដែលមានលក្ខណៈវិនិច្ឆ័យ ចាប់ពីមួយទៅក្នុងចំណោមលក្ខណៈវិនិច្ឆ័យទាំងបីដូចខាងក្រោម៖

ក-  រូបវន្តបុគ្គលមាននិវាសនដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាកម្មសិទ្ធិឬជួល ឬភតិសន្យា ផ្ទះ អគារបន្ទប់ជួល អន្តេវាសិកដ្ឋាន។ល។ ដែលអាចប្រើប្រាស់បាន ហើយដែលរួបវន្តបុគ្គលនោះតែងតែស្នាក់នៅឬកាន់កាប់

ខ- រូបវន្តបុគ្គលមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរូបភាពជាក់ស្ដែងនៃការស្នាក់នៅ ដោយផ្នែកទៅលើកត្តានានា ដូចជា មជ្ឃមណ្ឌលសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល រយៈពេលស្នាក់នៅ ចរិតនៃការស្នាក់នៅ ទីកន្លែងដែលគ្រួសាររបស់រូបវន្តបុគ្គលនោះស្នាក់នៅ គណនីធនាគាររបស់រូបវន្តបុគ្គល ទីកន្លែងដែលរូបវន្តបុគ្គលធ្វើសកម្មភាពសង្គមជាសំខាន់

ត- រូបវន្តបុគ្គលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី ១៨២ថ្ងៃក្នុងមួយលើក ឬច្រើនលើកក្នុងរយៈពេល១២ខែណាមួយដែលបានបញ្ចប់ក្នុងឆ្នាំជាប់ពន្ធចរន្ត ក្នុងការកំណត់ចំនួនថ្ងៃស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា វត្តមានក្នុងចំណែកណាមួយនៃថ្ងៃត្រូវរាប់ថាជា ១ថ្ងៃពេញ។

ក្នុងករណីដែលមានភាពមិនច្បាស់លាស់ក្នុងការវិនិច្ឆ័យតាមលក្ខខណ្ឌដែលមានចែងក្នុងវាក្យខណ្ឌ ក និងវាក្យខណ្ឌ ខ នៃកថាខណ្ឌនេះ វត្តមានរបស់រូបវន្តបុគ្គលដែលមានចែងក្នុងវាក្យខណ្ឌ គ គឺជាលក្ខខណ្ឌចុងក្រោយសម្រាប់កំណត់ភាពជានិវាសនជនរបស់រូបវន្តបុគ្គល។

គ្រឹះស្ថានអចិន្ត្រៃយ៍

ពាក្យ "គ្រឹះស្ថានអចិន្ត្រៃយ៍" សំដៅដល់ ទីកន្លែងប្រកបអាជីវកម្មជាប់លាប់នៅព្រះរាជាណាចក្រកម្ពុជា សាខារបស់ក្រុមហ៊ុនបរទេស ឬភ្នាក់ងារនិវាសនជននៅព្រះរាជាណាចក្រកម្ពុជា ដែលតាមរយះនេះ បុគ្គលអនិវាសនជនប្រកបអាជីវកម្មរបស់ខ្លួន។ ពាក្យ "គ្រឹះស្ថានអចិន្ត្រៃយ៍" រួមបញ្ចូលផងដែរនូវបណ្តាញឬរួបភាពទំនាក់ទំនងផ្សេងទៀត ដែលតាមរយៈនេះ បុគ្គលអនិវាសនជនធ្វើសកម្មភាពសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ចំពោះសកម្មភាពអាជីវកម្មតាមរយៈប្រព័ន្ធអេឡិចត្រូនិក អ្នកជាប់ពន្ធអនិវាសនជនត្រូវបានចាត់ទុកថាមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រសិនបើទំនិញឬសេវាត្រូវបានផ្គត់ផ្គង់ឬប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថានអចិន្ត្រៃយ៍ត្រូវបានចាត់ទុកថាជានីតិបុគ្គលនិវាសនជនចំពោះតែប្រាក់ចំណូលប្រភពកម្ពុជាប៉ុណ្ណោះ។ សម្រាប់គោលដៅនៃប្រការនេះ គ្រឹះស្ថានអចិន្ត្រៃយ៍ជាអាទិ៍មាន៖

ក-  ទីកន្លែងសម្រាប់ធ្វើការងារគ្រប់គ្រង

ខ-  សាខារបស់សហគ្រាសបរទេស ឬភ្នាក់ងារ

គ- ការិយាល័យរបស់សហគ្រាសបរទេស

ឃ- ឃ្លាំង រោងចក្រ រោងជាង កសិដ្ឋាន ឬកន្លែងដាំដុះ

ង- កន្លែងយករ៉ៃ អណ្តូងប្រេងកាត ឬឧស្ម័នធម្មជាតិ កន្លែងយកថ្ម ឬធនធានធម្មជាតិផ្សេងទៀត

ច- ការដ្ឋាន កន្លែងសាងសង់ តម្រោងការសាងសង់ ឬគម្រោងការផ្តុំដំឡើង និងសកម្មភាពតាមដាន ពិនិត្យដែលជាប់ទាក់ទិននឹងទីកន្លែង ឬគម្រោងការទាំងនោះ ក្នុងករណីដែលទីកន្លែងសាងសង់ ឬគម្រោងការ ឬសកម្មភាពទាំងនោះមានរយៈពេលលើសពី ១៨២ថ្ងៃក្នុងមួយលើក ឬច្រើនលើកក្នុងរយៈពេល ១២ខែណាមួយ ការផ្តល់សេវាដែលក្នុងនោះមានទាំងសេវាទីប្រីក្សាផង ធ្វើឡើងដោយនិយោជិត ឬបុគ្គលិកផ្សេងទៀតរបស់សហគ្រាសបរទេស ក្នុងករណីដែលសកម្មភាពទាំងនោះបានប្រព្រឹត្តទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលសរុបលើសពី ១៨២ថ្ងៃ ក្នុងមួយលើក ឬច្រើនលើកក្នុងរយះពេល ១២ខែណាមួយ

ជ- សកម្មភាពអាជីវកម្ម (រួមបញ្ចូលទាំងប្រតិបត្តិការឧបករណ៍ធុនធ្ងន់) សម្រាប់ការស្វែងរុករក ឬការធ្វើអាជីវកម្មធនធានធម្មជាតិ សម្រាប់មួយលើក ឬច្រើនលើក ដែលមានរយៈពេលសរុបលើសពី ៩០ថ្ងៃ ក្នុងអំឡុងពេល១២ខែណាមួយ

ឈ- បន្ថែមលើសេចក្តីចែងក្នុងវាក្យខណ្ឌ ក ដល់វាក្យខណ្ឌ ជ នៃកថាខណ្ឌនេះ បុគ្គលណាមួយត្រូវបានចាត់ទុកជាគ្រឹះស្ថានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងករណីដែលបុគ្គលនោះ បំពេញលក្ខខណ្ឌចាប់ពីមួយឡើងទៅក្នុងចំណោមលក្ខខណ្ឌទាំងបីដូចតទៅ៖

  • មាននិងប្រើជាប្រចាំនូវសិទ្ធិអំណាចក្នុងការចុះកិច្ចសន្យានៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមសហ-គ្រាសបរទេសណាមួយ
  • កាន់កាប់ជាប្រចាំនៅក្នុងព្រះរាជាណាចក្រកម្ពុជានូវស្តុកទំនិញ ហើយបុគ្គលនោះតែងធ្វើការបញ្ចេញ ឬផ្គត់ផ្គង់ទំនិញចេញពីស្តុកនោះ នៅក្នុងនាមសហគ្រាសបរទេសណាមួយ
  • ធ្វើការប្រមួលបុព្វលាភ ឬធ្វើការធានារ៉ាប់រង លើកលែងតៃការធានារ៉ាប់រងបន្តនូវហានិភ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមសហគ្រាសបរទេសណាមួយ

ញ- ក្នុងការអនុវត្តវដ្ឋបាលសារពើពន្ធត្រូវវិនិច្ឆ័យទៅតាមករណីដោយឡែកនីមួយៗទៅតាមព្រីត្តិការរណ៍ជាគំរូជាក់ស្ដែងនែករណីនីមួយៗថាតើមាន ឬគ្មានគ្រឹះស្ថានអចិន្ត្រៃយ៍ លើកលែងតែការអនុវត្តនូវប្រការទាំងឡាយនៃកិច្ចព្រមព្រៀងអន្តរជាតិ។

ភាគលាភ

ក្នុងករណីមានការផ្ទេរចំណែកណាមួយឬទាំងស្រុងនៃប្រាក់ចំណូលរក្សាទុកទៅក្នុងដើមទុនរបស់សហគ្រាសប្រសិនបើពេលណាមួយសហគ្រាសដកជើមទុនបែងចែកឱ្យម្ចាស់ភាគហ៊ុន ការដកដើមទុននោះត្រូវបានចាត់ទុក ជាការបែងចែកភាគលាភចំពោះចំណែកដើមទុនដែលបានមកពីប្រាក់ចំណូលរក្សាទុកក្នុងករណីមានការផ្ទេរចំណែកណាមួយឬទាំងស្រុងនៃភាគហ៊ុនក្នុងដើមទុនឬមូលធនរបស់សហគ្រាសដែលមានប្រាក់ចំណូលរក្សាទុក ប្រាក់ចំណូលរក្សាទុកដែលជាប់ទាក់ទិននឹងភាគហ៊ុនដែលបានផ្ទេរទោះបីបានបង្វែរឬមិនបានបង្វែរចូលក្នុងដើមទុនឬមួលធនក៏ដោយ ត្រូវចាត់ទុកថាបានបែងចែកជាភាគលាភ។

សេវាគ្រប់គ្រង

ពាក្យ "សេវាគ្រប់គ្រង" សំដៅដល់ សេវាដែលមានចរិតគ្រប់គ្រងទាំងឡាយដែលបានធ្វើឡើងដើម្បីបំពេញ មុខងារគ្រប់គ្រងក្នុងការប្រកបអាជីវកម្មជាអាទិ៍មាន ការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាលការគ្រប់គ្រងភ្នាក់ងារលក់។ល។

សេវាបច្ចេកទេស

ពាក្យ "សេវាបច្ចេកទេស" សំដៅដល់ សេវាទាំងឡាយដែលមានចរិតជាបច្ចេកទេសដែលតម្រូវឱ្យមានជំនាញឬចំណេះដឹងបច្ចេកទេសក្នុងការអភិវឌ្ឍឬបង្កើតធាតុចូលនានានៅក្នុងអាជីវកម្មជាអាទិ៍មាន សេវាវិទ្យាសាស្ត្រ រូបសាស្ត្រ គីមីសាស្ត្រ វេជ្ជសាស្ត្រ ទន្តសាស្ត្រ ឱសថសាស្ត្រ នីតិសាស្ត្រ ធារាសាស្ត្រ បសុសាស្ត្រ សិល្បៈ អប់រំសិក្សាធិការ វិស្វកម្ម ស្ថាបត្យកម្ម ការសិក្សាស្រាវជ្រាវ គណនេយ្យ សេដ្ឋកិច្ច សុខុមាលភាព ថាមពលបរមាណូ រួមទាំងសេវាពិគ្រោះយោបល់។ល។ ពាក្យ "សេវាពិគ្រោះយោបល់" សំដៅដល់សេវា ផ្តល់ប្រឹក្សាដោយអ្នកជំនាញ ឬអ្នកដែលមានវិជ្ជាជីវះទាក់ទិនទៅនីងសេវាបច្ចេកទេស ដ្ឋចមានចែងក្នុងវាក្យខណ្ឌនេះ។

សំវិធានធន

ស្របតាមមាត្រា ៦ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ សម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណូល ការកាត់កងចំណាយណាមួយអាចធ្វើទៅបាន  លុះណាតែហេតុការណ៍បញ្ជាក់បន្ទុករបស់អ្នកជាប់ពន្ធបានកើតឡើង  លទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចដែលជាប់ទាក់ទងដល់ដល់ខ្ទង់ចំណាយនោះ បានកើតឡើង និងចំនួនទីកប្រាក់ដែលជាបន្ទុករបស់អ្នកជាប់ពន្ធអាចបង្ហាញច្បាស់លាស់។ ដូច្នេះ ក្រៅតែពីធនាគារក្នុងស្រុក សំវិធានធនដែលធ្វើឡើងដោយសហគ្រាសផ្សេងទៀត សម្រាប់រ៉ាប់រងបន្ទុកចំណាយ ឬការខាតបង់នានាដែលមិនទាន់កើតមានឡើងជាក់ស្តែង មិនត្រូវបានអនុញ្ជាតឱ្យកាត់កងជាចំណាយឡើយ ទោះបីលទ្ធភាពនៃការកើតមានបន្ទុកចំណាយ ឬការខាតបង់ទាំងនេះមានកម្រិតខ្ពស់ ឬជាក់លាក់យ៉ាងណាក៏ដោយ។

២- ចំពោះធនាគារក្នុងស្រុក សំវិធានធនសម្រាប់ឥណទេយ្យជាប់សង្សំយត្រូវបានកំណត់ដូចក្នូងតារាងខាងក្រោម៖

ចំណាត់ថ្នាក់ហានិភ័យឥណទាន សំវិធានធនដែលបានអនុញ្ជាត
ធម្មតា ០%
ឃ្លាំមើល ០%
ក្រោមស្តង់ដា អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិស្តីពីផនាគារ
សង្ស័យ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិស្តីពីធនាគារ
បាត់បង់ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិស្តីពីធនាគារ

 

សំវិធានធនដែលបានអនុញ្ញាតក្នុងប្រការនេះ មិនអនុវត្តចំពោះប្រតិបត្តិការភតិសន្យាហិរញ្ញវត្ថុទេ។

ធនាគារក្នុងស្រុក ត្រូវបញ្ចូលមកជាប្រាក់ចំណូលជាប់ពន្ធក្នុងឆ្នាំជាប់ពន្ធវិញនូវចំនួនទឹកប្រាក់ឥណទានដែលបានអនុញ្ជាតឱ្យកាត់កងជាសំវិធានធនចំពោះឥណទេយ្យជាប់សង្ស័យ  រួមទាំងការប្រាក់និងចំណាយផ្សេងៗនៅពេលដែលបានទទួលការបង់សងមកវិញនូវឥណទេយ្យដែលជាប់សង្ស័យទាំងនោះ។

សម្រាប់គោលដៅនៃប្រការនេះ ពាក្យ "ធនាគារ" សំដៅដល់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលស្តិតក្រោមច្បាប់និងបទប្បញ្ញត្តិក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា។

ការលើកលែងពន្ធកាត់ទុក

ការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុក្នុងចំណោមអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានលើកលែងពីពន្ធកាត់ទុកចំពោះករណីដូចខាងក្រោម៖

ក- ប្រាក់ចំណូលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល

ខ- ប្រាក់ចំណូលពីការផ្គត់ផ្គង់៖

  • កញ្ចប់សូហ្វវែរដែលអនុញ្ញាតឱ្យប្រើប្រាស់ដោយភ្ជាប់លកួខណ្ឌ (Shrink-wrap Software)
  • សូហ្វវែរសម្រាប់ប្រើប្រាស់ដោយអង្គភាពមានការកំណត់ (Site License)
  • សូហ្វវែរដែលអាចទាញយកមកប្រើប្រាស់ (Downloadable Software)
  • សូហ្វវែរដែលភ្ជាប់ជាមួយកុំព្យូទ័រ (Software Bundled with Computer Hardware)

គ- ប្រាក់ចំណូលពីការជួលចលនទ្រព្យឬអចលនទ្រព្យ។

សម្រាប់ករណីដួចមានចែងក្នុងកថាខណ្ឌនេះ ការទូទាត់ណាមួយដែលត្រូវបានអនុញ្ជាតឱ្យលើភលែងពន្ធកាត់ទុកលុះណាតែចំនួនទីកប្រាក់នោះត្រូវបានកត់ត្រាក្នុងវិក្កយបត្រ ដែលបានចេញយ៉ាងត្រឹមត្រូវដោយភាគីអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសម្ខាងទៀត។