ការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យលេខ ១២៤ អនក្រ.បក ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម នាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។

វិសាលភាព

ការលើកទឹកចិត្តដូចមានចែងក្នុងអនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះតែសហគ្រាសធុនតូច និងមធ្យមដែលស្ថិតក្នុងវិស័យអាទិភាព ដូចមានចែងក្នុងមាត្រា ៥ នៃអនុក្រឹត្យនេះ ។

និយមន័យ

ពាក្យ "សហគ្រាសធុនតូច" សំដៅដល់សហគ្រាសអាជីវកម្មគ្រប់ប្រភេទដែលមានផលរបរប្រចាំឆ្នាំចាប់ពី២៥០ លានរៀល ដល់ ៧០០ លានរៀល ឬ សហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូច ស្របតាមច្បាប់ និង បទប្បញ្ញត្តិស្តីពីពន្ធដារ ឬមានចំនួននិយោជិតចាប់ពី ១០ នាក់ ទៅ ៥០ នាក់ ។

ពាក្យ"សហគ្រាសធុនមធ្យម" សំដៅដល់សហគ្រាសអាជីវកម្មគ្រប់ប្រភេទដែលមានផលរបរប្រចាំឆ្នាំចាប់ពី ៧០០ លានរៀល ដល់ ៤០០០ លានរៀល ឬ សហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធមធ្យម ស្របតាមច្បាប់ និង បទប្បញ្ញត្តិស្លីពីពន្ធដារ ឬ មានចំនួននិយោជិតចាប់ពី ៥១ នាក់ ទៅ ១០០ នាក់ ។

វិស័យអាទិភាព

១- ផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម

២- ផលិត និងកែច្នៃម្ហូបអាហារ

៣- កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក, កែច្នៃកាកសំណល់,  និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍

៤- កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ឬផ្នែកឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត

៥ ស្រាវជ្រាវ និង អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណះនវានុវត្តន៍

៦- សហគ្រាសដែលស្ថិតក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម, និងសហគ្រាសដៃលអភិវឌ្ឍតំបន់នេះ ។

វិស័យអាទិភាពនេះ មិនរួមបញ្ចូលវិស័យដែលប៉ះពាល់ដល់សន្តិសុខសង្គម សុខភាព បរិស្ថាន។

 

ការលើកទីកចិត្តផ្នែកពន្ធដារ

សហគ្រាសធុនតូច និងមធ្យម ដែលចូលក្នុងនិយមន័យ និងវិស័យអាទិភាពខាងលើ ត្រូវទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ដូចខាងក្រោម៖

១- លើកលែងពន្ធលើប្រាក់ចំណូលចំនួន ៣(បី) ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសចុះបញ្ជីថ្មី ឬ ចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ ចាប់ពីពេលអនុក្រឹត្យនេះចូលជាធរមាន ឬ

២- លើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៥ (ប្រាំ) ឆ្នាំ ដោយគិតចាប់ពីថ្ងៃ ដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសចុះបញ្ជីថ្មី ឬ ចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ ចាប់ពីពេលអនុក្រឹត្យនេះចូលជាធរមាន ដែលបំពេញលកួខណ្ឌណាមួយ ដូចខាងក្រោម៖

  • ប្រើវត្ថុធាតុដើមក្នុងស្រូក ចាប់ពី ៦០% ឡើងទៅ ឬ
  • បង្កើនចំនួននិយោជិតបន្លែមយ៉ាងតិច ២០% ឬ
  • មានទីតាំងក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតួច និងមធ្យម (SME Clusters)

៣- លើកលែងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បរមា ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល។

៤- លើកទឹកចិត្តចំណាយដែលអាចកាត់កងបាន ដូចខាងក្រោម៖

ក- អនុញ្ញាតកាត់កងចំណាយ ២០០% ចំពោះចំណាយលើការប្រើប្រាស់បញ្ជីគណនេយ្យតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន,

ខ- អនុញ្ជាតកាត់កងចំណាយ ២០០% ចំពោះចំណាយលើការបណ្តុះបណ្តាលការកាន់បញ្ជីគណនេយ្យឬ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់និយោជិត,

គ- អនុញ្ញាតកាត់កងចំណាយ ១៥០% ចំពោះចំណាយវិនិយោគលើម៉ាស៊ីន ឬ ខុបករណ៍បច្ចេកវិទ្យា​ដែលមានលក្ខណះនវានុវត្តន៍ សម្រាប់បម្រើនិងលើកកម្ពស់ផលិតភាពផលិតកម្ម ។

កាតព្វកិច្ចសារពើពន្ធ

សហគ្រាសធុនតូច និងមធ្យម ត្រូវកាន់បញ្ជីគណនេយ្យ និងដាក់លិខិតប្រកាសពន្ធលើប្រាក់ចិណូលប្រចាំឆ្នាំ ទៅតាមកាលកំណត់ជូនរដ្ឋបាលសារពើពន្ធ ទោះបីជាត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល ដ្ឋចមានចែងក្នុងខាងលើក៏ដោយ និងត្រូវដាក់លិខិតប្រកាសបង់ពន្ធអាករដទៃទៀតតាមច្បាប់ និង បទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន ។