ពន្ធលើប្រាក់ចំណូលសម្រាប់សហគ្រាសធានារ៉ាប់រង

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាស ៤៩០ សហវ.ប្រក ស្តីពីវិធាននិងនីតិវិធីនៃការបង់ពន្ធលើប្រាក់ចំណូលសម្រាប់សហគ្រាសធានារ៉ាប់រង ចុះថ្ងៃទី៣០ ខែមេសា ២០១៨។

ប្រកាសនេះ មានគោលដៅកំណត់អំពីវិធាននិងនីតិវិធីនៃការបង់ពន្ធលើប្រាក់ចំណូលសម្រាប់សហគ្រាសរ៉ាប់រង ស្របតាមមាត្រា ២១ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ដែលត្រូវបានធ្វើវិសោធនកម្មដោយមាត្រា១០ នៃច្បាប់ហិរញ្ញវត្តសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។

ពន្ធលើប្រាក់ចំណូលចំពោះក្រុមហ៊ុនធានារ៉ាប់រងទូទៅ  ក្រុមហ៊ុនធានារ៉ាប់រងបន្តទូទៅ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច

ពន្ធលើប្រាក់ចំណូលចំពោះក្រុមហ៊ុនធានារ៉ាប់រងទូទៅ  ក្រុមហ៊ុនធានារ៉ាប់រងបន្តទូទៅ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ត្រូវបានកំណត់ដូចតទៅ៖¶

១-  សកម្មភាពធានារ៉ាប់រងទូទៅ ឬធានារ៉ាប់រងបន្តទូទៅ ឬធានារ៉ាប់រងខ្នាតពូច ត្រូវជាប់ពន្ធលើប្រាក់ចំណូលតាមអត្រា ៥ (ប្រាំ) ភាគរយ នៃបុព្វលាភធានារ៉ាប់រងដុលដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ។ ពន្ធលើប្រាក់ចំណូលនេះត្រូវប្រកាសនិងបង់ជួនរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល ២០ ថ្ងៃនៃខែបន្ទាប់ពីខែដែលទទួលបានបុព្វលាភធានារ៉ាប់រង។ បុព្វលាភធានារ៉ាប់រងដុល បុព្វលាភធានារ៉ាប់រងបន្តលើប័ណ្ណសន្យារ៉ាប់រង ដែលក្រុមហ៊ុន ធានារ៉ាប់រងទូទៅ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចបានបង់ពន្ធលើប្រាក់ចំណូលតាមអត្រា ៥ ភាគរយរួចហើយមិនត្រូវចាត់ទុកជាចំណូលជាប់ពន្ធរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្តទូទៅទេ ដែលក្នុងករណីនេះក្រុមហ៊ុនធានារ៉ាប់រងបន្តទូទៅ ត្រូវទូទាត់ប្រាក់ពន្ធនៃបុព្វលាភធានារ៉ាប់រងបន្តដែលក្រុមហ៊ុនធានារ៉ាប់រងទូទៅនិងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចបានបង់ជំនួស។

២- ចំណូលការប្រាក់ដែលទទួលបានពីការតម្កល់ប្រាក់នៅធនាគារ ដៃលត្រូវបានកាត់ទុកនិងបង់ពន្ធរួចហើយ តាមប្រការ ៩ នៃប្រកាសនេះ មិនត្រូវជាប់ពន្ធលើប្រាក់ចំណូលទៀតទេ។

៣- កម្រៃជើងសា និងសំណងធានារ៉ាប់រងត្រឡប់វិញ ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងបន្តទូទៅ និងក្រុមហ៊ុនធានារ៉ាប់រងខ្ជាតតួចមិនត្រូវជាប់ពន្ធលើប្រាក់ចំណូលតាមមាត្រា២០ថ្មី(មួយ) នៃច្បាប់ស្តីពីសារពើពន្ធទេ។

៤- ប្រាក់ចំណូលពីសកម្មភាពដទៃទៀត ក្រៅពីចំណូលពីការធានារាំប់រងទូទៅ  ការធានារាំប់រងបន្តទូទៅ ការធានារ៉ាប់រងខ្នាតតូច ចំណូលការប្រាក់ កម្រៃជើងសា និងសំណងធានារ៉ាប់រងត្រឡបំវិញ ដួចមានចែងក្នូងកថាខណ្ឌ ១ កថាខណ្ឌ ២ និងកថាខណ្ឌ ៣ នៃប្រការនេះ ត្រូវជាប់ពន្ធលើប្រាក់ចំណូលតាមអព្រាដូចមានចែងក្នុងមាត្រា២០ថ្មី(មួយ) និងមាត្រា ២៨ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ហើយអនុញ្ញាតឱ្យកាត់កងតៃចំណាយនាំងឡាយណាដែលពាក់ព័ន្ធដោយផ្ទាល់នឹងប្រតិបត្តិការចំណូលពីសកម្មភាពដទៃទៀតទាំងនោះតៃប៉ុណ្ណោះ។

ពន្ធលើប្រាក់ចំណូលចំពោះក្រុមហ៊ុនធានារ៉ាប់រង ឬធានារ៉ាប់រងបន្តរលើអាយុជីវិត

ពន្ធលើប្រាក់ចំណូលចំពោះក្រុមហ៊ុនធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើអាយុជីវិត ត្រូវបានកំណត់ដូចខាងក្រោម៖

១- ត្រូវជាប់ពន្ធលើប្រាក់ចំណូលតាមអត្រាដូចមានចែងក្នុងមាត្រា ២០ ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ ចំពោះ៖

ក- ប្រាក់ចំណូលដែលទទួលបានពីសកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើជីវិតដូចមានចែងក្នុងកថាខណ្ឌ ៣ នៃប្រការ ៤ រួមទាំងបុព្វលាភធានារ៉ាប់រងបន្ត កម្រៃជើងសាពីសកម្មភាពធានារ៉ាប់រងបន្ត និងសំណងធានារ៉ាប់រងត្រឡប់វិញ។

ខ- ចំណូលការប្រាក់ដែលទទួលបានពីការតម្កល់ប្រាក់នៅធនាគារ ដែលត្រូវបានកាត់ទុកនិងបង់ពន្ធរួចហើយតាមប្រការ៩  នៃប្រកាសនេះ ដោយអនុញ្ញាតឱ្យកាត់កងឥណទានពន្ធដែលធនាតារបានកាត់ទុករួច។

គ- ចំណូលពីការវិនិយោគ ថ្លៃឈ្នូល សួយសារ សំណងផ្សេងៗរួមទាំងប្រាក់ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគរាប់ទាំងអចលនទ្រព្យផង ចំណេញមូលធនដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្ម ចំណេញមូលធនពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុ ឬទ្រព្យវិនិយោគ ដែលទទួលបានក្រៅពីប្រតិបត្តិការអាជីវកម្ម។

ឃ- ប្រាក់ចំណូលផ្សេងៗទៀត ក្រៅពីប្រាក់ចំណូលដូចមានកំណត់ក្នុងវាក្យខណ្ឌ ក វាក្យខណ្ឌ ខ និងវាក្យខណ្ឌ គ នៃកថាខណ្ឌនេះ។

២-  ត្រូវបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលចំពោះសកម្មភាពធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើជីវិត និង សកម្មភាពដទៃទៀត ក្រៅពីសកម្មភាពធានារ៉ាប់រងឬធានារាប់រងបន្តនូវការធានារ៉ាប់រងទូទៅ តាមអត្រា ១ ភាគរយនៃផលរបរដែលទទួលបានក្នុងខែ។ សម្រាប់គោលដៅនៃប្រការនេះ ពាក្យ «ផលរបរ" សំដៅដល់៖

ក-  បុព្វលាភដុល និងចំណូលផ្សេង១ដែលទទួលបានពីសកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើជីវិតវៀរលែងតែបុព្វលាភធានារ៉ាប់រងដុលដែលត្រូវបានលុបចោល  និងសំណងធានារ៉ាប់រងត្រឡប់វិញ។

ខ- ចំណូលពីសកម្មភាពដទៃទៀត។

គ- ចំណាយនានា វៀរលែងតៃប្រាក់បម្រុងបច្ចេកទេសដូចមានចែងក្នងប្រការ ៧ នៃប្រកាសនេះ ត្រូវអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

ប្រាក់បម្រុងបច្ចេកទេសសម្រាប់សកម្មភាពក្រុមហ៊ុនធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើអាយុជីវិត

សម្រាប់គោលដៅនៃប្រកាសនេះ ប្រាក់បម្រុងបច្ចេកទេសសម្រាប់សកម្មភាពធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើជីវិត សម្រាប់ឆ្នាំជាប់ពន្ធណាមួយ ត្រូវអនុវត្តដូចខាងក្រោម៖

១- នៅក្នុងឆ្នាំជាប់ពន្ធ សហគ្រាសធានារ៉ាប់រងត្រូវបានអនុញ្ញាតឱ្យធ្វើសំវិធានធនធននូវប្រាក់បម្រុងបច្ចេកទេសតាមចំនួនដែលសហគ្រាសបានគណនាតាមនិយាមអន្តរជាតិ ដែលមានការទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ជវត្ថុ។ ការកំណត់អំពីវិធាននិងនីតីវិធីសម្រាប់ការគណនាប្រាក់បម្រុងបច្ចេកទេសនឹងមានកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងរយៈពេលមិនលើសពី ០៣ឆ្នាំក្រោយការចេញប្រកាសនេះ ។

២- ក្នុងករណីនៅឆ្នាំជាប់ពន្ធណាមួយ ប្រាក់បម្រុងបច្ចេកទេស ដូចមានចែងក្នងកថាខណ្ឌ ១ នៃប្រការនេះមានចំនួនតិចជាងទឹកប្រាក់ដែលមាននៅក្នុងគណនីប្រាក់បម្រុងបច្ចេកទេស ចំនួនលម្អៀងត្រូវកត់ត្រាជាចំណូលនៅក្នុងឆ្នាំជាប់ពន្ធនោះ។

៣- ក្នុងករណីនៅឆ្នាំជាប់ពន្ធណាមួយ ប្រាក់បម្រុងបច្ចេកទេស ដូចមានចែងក្នុងកថាខណ្ឌ ១ នៃប្រការនេះមានចំនួនច្រើនជាងទឹកប្រាក់ដែលមាននៅក្នុងគណនីប្រាក់បម្រុងបច្ចេកទេស ចំនួនលម្អៀងត្រូវកត់ត្រាជាចំណាយនៅក្នុងឆ្នាំជាប់ពន្ធនោះ។

៤- ក្នុងករណីសំណងធានារ៉ាប់រងមិនត្រូវបានទូទាត់តាមកាលកំណត់នៃកិច្ចសន្យាធានារ៉ាប់រង ហើយគ្មានការស្នើសុំតវ៉ាពីអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល កូ ក្នុងរយៈពេល ០២ ឆ្នាំ ទឹកប្រាក់សំណងធានារ៉ាប់រងនេះ ត្រូវកត់ត្រាជាចំណូល់ក្នុងឆ្នាំជាប់ពន្ឋ។

ពន្ធកាត់ទុក

សហគ្រាសធានារាប់រង ត្រូវមានកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធ ដូចមានចែងក្នុងមាត្រា ២៥ ថ្មី និងមាត្រា២៦ថ្មី(មួយ) នៃច្បាប់ស្តីពីសារពើពន្ធ និងត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធដែលបានកាត់ទុកក្នុងរយះពេល២០ ថ្ងៃនៃខែបន្ទាប់ពីខែដែលបានធ្វើការកាត់ទុក។

សហគ្រាសធានារ៉ាប់រងដែលធ្វើការទ្វូទាត់ទៅឱ្យអ្នកជាប់ពន្ធអនិវាសនជន ដើម្បីធ្វើការធានារ៉ាប់រងបន្តនូវការធានារ៉ាប់រងទូទៅ ដូចមានកំណត់ក្នុងប្រការ៥ នៃប្រកាសនេះ ពុំមានកាតព្វកិច្ចបង់ពន្ធកាត់ទុកទេ។

សហគ្រាសធានារាប់រង ដែលធ្វើការទ្ធទាត់ទៅឱ្យអ្នកជាប់ពន្ធអនិវាសនជន ដើម្បីធ្វើការធានារ៉ាប់រងបន្តនូវការធានារ៉ាប់រងលើជីវិត ត្រូវជាប់ពន្ធកាត់ទុកតាមមាត្រា ២៦ ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ ចំពោះបុព្វលាភធានារ៉ាប់រងបន្តសុទ្ធ។ សម្រាប់គោលដៅនៃប្រកាសនេះ ពាក្យ "បុព្វលាភធានារ៉ាប់រងបន្តសុទ្ធ" សំដៅដល់បុព្វលារាធានារ៉ាប់រងបន្តដុលនៃការធានារ៉ាប់រងលើជីវិត ដកចំណាយសំណងត្រឡប់វិញ និងកម្រែជើងសាពីការធានារ៉ាប់រងបន្ត។