កាលពីថ្ងៃទី ១៤ មិថុនា ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសមួយ ស្ដីពីការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្វ័យប្រវត្តិ។
ប្រកាសនេះ មានគោលបំណងណែនាំអនុវត្តការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត ចំពោះអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដែលស្នើសុំធ្វើការកែតម្រូវលិខិតប្រកាសពន្ធ ដូចមានចែងក្នុងមាត្រា ១១៧ នៃច្បាប់ស្តីពីសារពើពន្ធ។
អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដែលស្នើសុំកែតម្រូវដោយស្ម័គ្រចិត្តនូវកំហុសអចេតនាក្នុងការកត់ត្រាបញ្ជិកាគណនេយ្យ និងការប្រកាសបង់ពន្ធ ដែលបណ្តាលមកពីការយល់ដឹងអំពីកាតព្វកិច្ចសារពើពន្ធនៅមានកម្រិត ការធ្វេសប្រហែស ការភាន់ច្រឡំ ឬការភ្លាំងភ្លាត់ ត្រូវទទួលបានការលើកទឹកចិត្តដូចខាងក្រោម៖
១. ការកែតម្រូវមុនពេលមានការចុះធ្វើសវនកម្មពន្ធដារ
ចំពោះការិយបរិច្ឆេទ ដែលមិនទាន់ទទួលរងការចុះធ្វើសវនកម្មពន្ធដារ អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកដែលស្ម័គ្រចិត្តចូលខ្លួនមកកែតម្រូវបញ្ជីគណនេយ្យ លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធដែលបានបង់ខ្វះឡើងវិញ អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកត្រូវទទួលរងពន្ធបន្ថែមចំនួន ១០% និងទទួលបានការអនុគ្រោះបន្ថយការប្រាក់យឺតយ៉ាវដូចខាងក្រោម៖
២. ការកែតម្រូវក្នុងអំឡុងពេលទទួលរងការចុះធ្វើសវនកម្មពន្ធដារ
ប្រសិនបើអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកធ្វើការកែតម្រូវលិខិតប្រកាសពន្ធ នៅក្នុងអំឡុងពេលសវនកម្ម គិតចាប់ពីពេលបានទទួលលិខិតជូនដំណឹង ស្តីពីការចុះធ្វើសវនកម្ម អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកត្រូវទទួលរងពន្ធបន្ថែម ១០% និងការប្រាក់យឺតយ៉ាវ ១.៥% តាមមាត្រា១៣១ នៃច្បាប់ស្តីពីសារពើពន្ធ។ អ្នកជាប់ពន្ធឬភ្នាក់ងារ កាត់ទុកក៏នឹងត្រូវទទួលរងពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ តាមនីតិវិធីនិងលទ្ធផលនៃការធ្វើសវនកម្មពន្ធដារ តាមមាត្រា១៣០, ១៣១, ១៣២ និង មាត្រា១៣៣ នៃច្បាប់ស្តីពីសារពើពន្ធ។ ក្នុងករណីនេះ ពន្ធបន្ថែម និងការប្រាក់ យឺតយ៉ាវដែលបានបង់រួច មិនអាចកាត់កងជាមួយនឹងពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ ដែលជាលទ្ធផលនៃការធ្វើសវនកម្មឡើយ វៀរលែងតែអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកនោះត្រូវបានទទួលរងការធ្វើសវនកម្មលើកទី១ប៉ុណ្ណោះ។
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: