ចំណាត់​ថ្នាក់​នៃអនុ​លោមភាពសារពើពន្ធ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញ ប្រកាស១៥៣៦ សហវ.ប្រ ស្តីពី​ចំណាត់​ថ្នាក់​នៃអនុ​លោមភាពសារពើពន្ធ ចុះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីកំណត់ចំណាត់ថ្នាក់អនុលោមភាពសារពើពន្ធរបស់អ្នកជាប់ពន្ធ។

ចំណាត់ថ្នាក់នៃការអនុលោមតាមអ្នកបង់ពន្ធ

​ចំណាត់​ថ្នាក់អនុលោមភាពសារពើពន្ធរបស់អ្នកបង់ពន្ធ ត្រូវបានបែងចែកជាបីប្រភេទគឺ មាស (អនុលោមភាពខ្ពស់) ប្រាក់ (អនុលោមភាពមធ្យម) សំរិទ្ធ (អនុលោមភាពទាប) ដោយផ្អែកលើពិន្ទុសរុបតាមលក្ខណៈវិនិច្ឆ័យ។

អ្នកជាប់ពន្ធនឹងត្រូវចាត់ទុកថាមានលក្ខណៈសម្បត្តិជាជាមាស ប្រាក់ ឬសំរិទ្ធដូចខាងក្រោម៖

- មាស៖ សម្រាប់​អ្នក​ជាប់​ពន្ធ​ដែល​ទទួល​បាន​ពិន្ទុ​សរុប​ពី ១៦ ដល់ ២០។

- ប្រាក់៖ សម្រាប់អ្នក​ជាប់ពន្ធដែលទទួលបានពិន្ទុសរុបពី ១១ ដល់ ១៥។

- សំរិទ្ធ៖ សម្រាប់​អ្នក​​ជាប់ពន្ធ​ដែល​ទទួល​បាន​ពិន្ទុ​សរុប​ពី ១ ដល់ ១០។

លក្ខណៈវិនិច្ឆ័យមានដូចតទៅ៖

 

លក្ខណៈវិនិច្ឆ័យ ពិន្ទុ
បានចុះ​បញ្ជី​ពន្ធ​ដារ និង​ បច្ចុប្បន្នភាពការចុះបញ្ជី 1
បានជូនដំណឹងអំពីការផ្លាស់ប្តូរព័ត៌មាននៃការចុះបញ្ជី 1
បានដាក់លិខិតប្រកាសសារពើ​ពន្ធ​ទៀងទាត់តាមកាលកំណត់ 1
បានបង់ប្រាក់ពន្ធដែលបានប្រកាសគ្រប់ចំនួនតាមកាលកំណត់ 1
ត្រូវបានកាន់កាប់បញ្ជីការគណនេយ្យ លិខិតយុត្តិការ និងឯកសារផ្សេងៗតាមការតម្រូវ 2
បានចេញ​វិក្កយបត្រ​ត្រឹមត្រូវ​លើ​រាល់​ប្រតិបតិ្តការតាមច្បាប់និងបទប្បញ្ញត្តិស្តីពីរពន្ធដារ 2
មិនបានប្រព្រឹត្តអំពើធ្វេសប្រហែស ដូចមានចែងក្នុងមាត្រា ១២៥ នៃច្បាប់ស្តីពីសារពើពន្ធ 2
មិនបានប្រព្រឹត្តអំពើធ្វេសប្រហែសធ្ងន់ធ្ងរដូចមានចែងក្នុងមាត្រា ១២៦ នៃច្បាប់ស្តីពីសារពើពន្ធ 2
បានបង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗ ដែលរដ្ឋបាលសារពើពន្ធបានកំណត់ 2
មិនបានកសាង ឬផ្តល់កំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានក្លែងបន្លំផ្សេងៗ 2
បានផ្តល់កិច្ចសហការ និងអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធត្រួតពិនិត្យរបាយការណ៍គណនេយ្យ ឬឯកសារផ្សេងៗ 2
មិនត្រូវបានរកឃើញថាបានអនុវត្តការផ្ទេរថ្លៃរវាងបុគ្គលទាក់ទិន 2
សរុប 20

 

វិញ្ញាបនបត្រអនុលោមតាមពន្ធ

អគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រគល់ជូនវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធចំពោះអ្នកជាប់ពន្ធ ប្រភេទមាស។ ដោយឡែក អ្នកជាប់ពន្ធប្រភេទប្រាក់ ឬសំរិទ្ធ អាចនឹងត្រូវប្រគល់ជូនវិញ្ញាបនបត្រអនុលោមភាពតាមការស្នើសុំ។

សុពលភាពនៃវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ មានរយៈពេល 2 ឆ្នាំ។ ក្នុងរយៈពេលនេះ អគ្គនាយកដ្ឋានពន្ធដារ មានសិទ្ធិដកហូត និងវាយតម្លៃអនុលោមភាពសារពើពន្ធឡើងវិញ ក្នុងករណីដែលរកឃើញថា អ្នកជាប់ពន្ធមិនគោរពតាមលក្ខណៈវិនិច្ឆ័យដែលខ្លួនបានទទួល។